ក្រសួង​យុត្តិធម៌​រៀបចំ​ពិធី​ ប្រកាស​ផ្ទេរ​ តែងតាំង​ និង​ចូលកាន់​តំណែង​ ព្រះរាជអាជ្ញា​ នៃ​អយ្យការ​អមសាលាដំបូង​ខេត្ត​ពោធិ៍សាត់​

(ពោធិ៍សាត់​)៖ ដូច​ការ​គ្រោងទុក​ នៅ​រសៀល​ថ្ងៃ​ទី​១៦ ថ្ងៃ​ទី​១៦ ខែមីនា​ ឆ្នាំ​២០២០នេះ​ ក្រសួង​យុត្តិធម៌​បានរៀបចំ​ពិធី​ ប្រកាស​ផ្ទេរ​ តែងតាំង​ និង​ចូលកាន់​តំណែង​ ព្រះរាជអាជ្ញា​ នៃ​អយ្យការ​អមសាលាដំបូង​ខេត្ត​ពោធិ៍សាត់​ ជា​ផ្លូវ​ការ។

កម្មវិធី​នេះ​ធ្វើ​ឡើង​នៅ​សាលា​ខេត្ត​ពោធិ៍សាត់​ ក្រោម​អធិបតីភាព​ ឯកឧត្ដម​ ព្រហ្ម​ សិទ្ធត្រា រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌​ តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​ អង្គ​ វង្សវឌ្ឍា​នា​ រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​, ឯកឧត្តម​ ម៉ៅ​ ធនិន អភិបាល​ពោធិ៍សាត់​ និង​ឯកឧត្តម​ សំ​ ប្រជា​មានិត​ អគ្គលេខាធិការ​ នៃឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គចៅក្រម។

សូមជម្រាប​ថា​ លោក​ កូយ​ កាន់​យ៉ា​ អតីត​ព្រះរាជអាជ្ញា​ នៃ​អយ្យការ​អមសាលាដំបូង​ខេត្ត​ឧត្តរមានជ័យ​ ត្រូវ​បាន​ព្រះមហាក្សត្រ​ត្រាស់​បង្គាប់​តែងតាំង​ជា​ ព្រះរាជអាជ្ញា​ នៃ​អយ្យការ​អមសាលាដំបូង​ខេត្ត​ពោធិ៍សាត់​ ជំនួស​លោក​ តន់​ សីហ​តេ​ជ​ ដែល​ត្រូវ​ទទួល​តំណែង​ ជា​អគ្គ​ព្រះ​រាជ​អា​ជ្ញា នៃ​មហាអយ្យការ​អមសាលាឧទ្ធរណ៍​ត្បូងឃ្មុំ។

ថ្លែង​ក្នុង​ពិធី​នោះ​ ឯកឧត្ដម​ ព្រហ្ម​ សិ​ទ្ធិត្រា រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌​ ចាត់ទុកថា​ ការ​រៀបចំ​ផ្លាស់​ប្តូរ​តួនាទី​ ភារកិច្ច​ របស់​អាជីព​ចៅក្រម​ ព្រះរាជអាជ្ញា​ ឬ​មន្ត្រី​រាជការ​នានា​ៗ គឺ​ជាផ្នែក​មួយ​ នៃ​កំណែ​ទំរង់​ក្នុង​វិស័យ​យុត្តិធម៌​ ដើម្បី​បម្រើ​សេវាយុត្តិធម៌​ឲ្យ​កាន់​តែល្អ​ប្រសើរ​ និង​បង្កើន​នូវ​ជំនឿ​ទុក​ចិត្ត​ ពីប្រជា​ពល​រដ្ឋ។ 

ឯកឧត្តម​ រដ្ឋលេខាធិការ​ ក៏​បាន​ជំរុញ​ឲ្យ​ព្រះរាជអាជ្ញា​ ដែល​ទើប​មក​កាន់​តំណែង​ថ្មី​ បង្កើន​កិច្ច​សហការ​ល្អជា​មួយ​អាជ្ញាធរ​ដែនដី​ និង​មន្ត្រី​នគរបាល​យុត្តិធម៌​ ប្រកបដោយ​ក្រម​សីលធម៌​វិជ្ជាជីវៈ​ ដើម្បី​បង្កើន​ប្រសិទ្ធភាព​ នៃ​អនុវត្ត​ច្បាប់​ ឲ្យ​បាន​តឹង​រឹង​បំផុត​ ក្នុង​ការ​ទប់ស្កាត់​ និង​បង្ក្រាប​បទល្មើស​ដែល​កើត​មាន​ផ្សេង​ៗនៅ​ក្នុង​ខេត្ត​៕(ANN សាន្ត​ ផល្លា​)

ពាក្យទាក់ទង