អភិបាល​ខេត្ត​ប៉ៃលិន​ ប្រាប់​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​របស់​លោក​ទាំងអស់​បម្រើ​រាស្ត្រ​ដោយ​ស្មោះត្រង់​

(ប៉ៃលិន​) ៖ ឯកឧត្តម​ ផាន់​ ចាន់​ធុល​ អភិបាល​ខេត្ត​ប៉ៃលិន​ បានណែនាំ​ឲ្យ​មន្ត្រី​គ្រប់​លំដាប់ថ្នាក់​នៃ​ខេត្ត​នេះ​ ចេះកែ​ប្រែខ្លួន​ពីចៅហ្វាយ​ ទៅជា​អ្នកបម្រើ​ដ៏​ស្មោះត្រង់​របស់​ប្រជា​ពល​រដ្ឋ​ ដើម្បី​ទទួល​បាននូវ​ការ​ស្រឡាញ់​រាប់​អាន​ និង​ជឿទុកចិត្ត​ពីពួកគាត់​វិញ។

ឯកឧត្តម​ អភិបាល​ខេត្ត​ បានលើក​ឡើង​បែបនេះ​ ប្រកាស​ផ្ទេរ​ តែងតាំង​ និង​ចូលកាន់​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អមសាលាដំបូង​ខេត្ត​ប៉ៃលិន​ នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែមីនា​ ឆ្នាំ​២០២០នេះ។

ឯកឧត្តម​ អភិបាល​ខេត្ត​ ស្នើ​សុំ​ឲ្យ​ ប្រធាន​សា​លាដំបូង​ខេត្ត​ ព្រះរាជអាជ្ញា​ ព្រះរាជអាជ្ញា​រង​ និង​ចៅក្រម​ ដែល​បម្រើការ​ងារ​នៅ​អង្គភាព​មួយ​ដែល​ឯករាជ​ ដូច្នេះ​សូម​ធ្វើ​ការ​កាត់​ទោ​សតាម​សេចក្តី​យុត្តិធម៌​ ដើម្បី​ចៀសវាង​ភាព​ថ្នាំង​ថ្នាក់​ពីប្រជា​ពល​រដ្ឋ។

ឯកឧត្តម​ បញ្ជាក់​ថា​ បើ​ទោះបីជា​ ស្ថាប័ន​តុលាការ​ស្ថិត​ក្នុង​ការ​ងា​រឯករាជ្យ​ក៏​ដោយ​ តែយើង​ទាំងអស់គ្នា​ គឺស្ថិតនៅ​ក្រោម​ដំបូល​រាជរដ្ឋាភិបាល​តែមួយ​ ដូច្នេះ​ត្រូវ​តែ​រួម​សហការ​គ្នា​ធ្វើ​កិច្ចការ​ឲ្យ​បានល្អ​ គោរព​អនុវត្ត​តាម​រដ្ឋធម្មនុញ្ញ​ជាច្បាប់​កំពូលរបស់​ជាតិ​ឲ្យ​បានល្អ​ប្រសើរ។

ឯកឧត្តម​ អ​ភ​បាល​ខេត្ត​ ដូច្នេះ​សូម​ឱ្យ​ព្រះរាជអាជ្ញា​ នៃ​អយ្យការ​អមសាលាដំបូង​ខេត្ត​ប៉ៃលិន​ថ្មី​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ សាមគ្គី​ផ្ទៃ​ក្នុង​ សហការ​ល្អជា​មួយ​រដ្ឋបាល​ខេត្ត​ ប្រកបដោយ​ស្មោះត្រង់​ដើម្បី​រួម​គ្នា​ចាត់វិធានការ​ ទប់ស្កាត់​ បង្ក្រាប​បទល្មើស​នានា​ ជាពិសេស​បទល្មើស​គេច​ពន្ធ​នៅ​តាម​បណ្ដា​ច្រកព្រំដែន​រវាង​កម្ពុជា​-​ថៃ។

លោក​ គង់​ ច័ន្ទ​ខេមរិទ្ធ​ ព្រះរាជអាជ្ញា។នៃ​អ​យ្យការ​អមសាលាដំបូង​ខេត្ត​ប៉ៃលិន​ថ្មី​ បានប្ដេជ្ញា​ចិត្ត​ថា​នឹង​ខិតខំ​ប្រឹងប្រែង​ សហការជា​មួយ​អាជ្ញាធរ​ពាក់ព័ន្ធ​ ដើម្បី​ធ្វើ​កិច្ចការ​ងារ​ឲ្យ​បានល្អ​ប្រសើរ​ប្រកបដោយ​ក្រម​សីលធម៌​វិជ្ជាជីវៈ​ ដោយ​គោរពច្បាប់​រដ្ឋធម្មនុញ្ញ​ នៃព្រះ​រាជាណាចក្រ​កម្ពុជា​ និង​ជា​ការ​ចូល​រួម​អនុវត្ត​យុទ្ធ​សាស្រ្ត​ចតុកោណ​របស់​រាជរដ្ឋាភិបាល។

សូមជម្រាប​ជូន​ថា​ លោក​ គង់​ ច័ន្ទ​ខេមរិទ្ធ​ ត្រូវ​បាន​ព្រះមហាក្សត្រ​ត្រាស់​បង្គាប់​តែងតាំង​ ជាព្រះរាជអាជ្ញា​ នៃ​អយ្យការ​អមសាលាដំបូង​ខេត្ត​ប៉ៃលិន​ ជំនួស​លោក​ តូច​ សុភក្តី​ ដែល​ត្រូវ​ផ្លាស់ទៅ​កាន់​តំណែង​ជាព្រះរាជអាជ្ញា​ នៃ​អយ្យការ​អមសាលាដំបូង​ខេត្ត​ឧត្តរមានជ័យ​៕(ANN ឡោ សុខ​ហៃ​)

ពាក្យទាក់ទង