រថយន្ត​ស្ទូច​ក្រឡាប់​ផ្ងារជើង​ សង្កត់​លើរថយន្ត​ និង​រ៉ឺម៉ក​កង់​ ៣ជា​ច្រើន​គ្រឿង​

(ព្រះ​សីហនុ​)៖ រថយន្ត​ស្ទូច​មួយគ្រឿង​ បានក្រឡាប់​ផ្ងារជើង​សង្កត់​លើរថយន្ត​ និង​រ៉ឺម៉ក​កង់​៣ជា​ច្រើន​គ្រឿង​ នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែមីនា​ ឆ្នាំ​២០២០នេះ។

ហេតុការណ៍​នេះ​ បានកើនឡើង​ជា​ច្រើន​ក្នុង​សង្កាត់​លេខ​២ ក្រុង​ព្រះ​សីហនុ​ ខេត្ត​ព្រះ​សីហនុ​ដោយ​ពុំ​បានបង្ក​ឲ្យ​មនុស្ស​ណាម្នាក់​រងរបួស​នោះ​ទេ។ 

សមត្ថកិច្ច​បានបញ្ជាក់​ថា​ រថយន្ត​បង្ក​ជាប្រភេទ​រថយន្ត​ដែល​មាន​ដង​ស្ទូច​ ម៉ាក​ KATO ពណ៌លឿង​គ្មាន​ផ្លាក​លេខ​ ជា​កម្មសិទ្ធ​របស់​ឈ្មោះ​ តាយ​ រស់​នៅ​ក្នុង​ភូមិ​៣ សង្កាត់​លេខ​១ ក្រុង​ព្រះ​សីហនុ​ខេត្ត​ព្រះ​សីហនុ។

ហេតុការណ៍​នេះ​ បង្ក​ឲ្យ​មាន​ការ​ខូច​ខាត​រួមមាន៖

-​កិន​រថយន្ត​ស្ទូច​ម៉ាក​ HOWO ពណ៌ស​ ពាក់ផ្លាក​លេខ​ ភ្នំពេញ​ 3F-​1339 មាន​ម្ចាស់​ឈ្មោះ​ ជា​ រ៉ាវី​ ភេទប្រុស​ អាយុ​ ៣២ឆ្នាំ​ នៅ​ខេត្ត​កំពង់ស្ពឺ។

-​កិន​រថយន្ត​ម៉ាក​ LEXUS RX300 ពណ៌ទឹកមាស​ ពាក់ផ្លាក​លេខ​ ភ្នំពេញ​2N-​1475 មាន​ម្ចាស់​ឈ្មោះ​ CHEN EI HAO ភេទប្រុស​ អាយុ​ ៥៥ឆ្នាំ​ ជនជាតិ​ចិន​ ស្នាក់នៅ​កន្លែង​កើត​ហេតុ​

-​កិន​រ៉ឺម៉ក​កង់​៣ ពណ៌ស​ ពាក់ផ្លាក​លេខ​ ភ្នំពេញ​ 1HA-​1873 មាន​ម្ចាស់​ឈ្មោះ​ ទឹម​ ភា​ ភេទប្រុស​អាយុ​៤១ឆ្នាំ​ នៅ​ខេត្ត​ព្រៃវែង។

-​និង​បាក់​បង្គោល​ភ្លើង​អគ្គិសនី​ខេត្ត​ព្រះ​សីហនុ​ ចំនួន​ ០១ដើម។

បច្ចុប្បន្ន​ វត្ថុ​តាង​ទាំងអស់​ ត្រូវ​បាននគរបាល​ជំនាញ​ខេត្ត​នាំ​យកទៅរក្សា​ទុក​ ដើម្បី​រង​ចាំ​ម្ចាស់​រថយន្ត​បង្ក​ និង​ក្រុម​ជនរងគ្រោះ​ជា​ម្ចាស់​រថយន្ត​ដែល​ខូច​ខាត​ ចូលខ្លួន​ដោះស្រាយ​ តាម​នីតិវិធី​៕(ANN កុប​ ហ្វារី​ត​)

ពាក្យទាក់ទង