សម្ដេច​ក្រឡាហោម​ប្រាប់​ប្រជាពលរដ្ឋ​សិក្សា​ឲ្យ​ច្បាស់​សិន​ ​មុននឹង​ទុកចិត្ត​ស្ថាប័ន​ហិរញ្ញវត្ថុ​ណាមួយ​

ទំហំអក្សរ៖

(ភ្នំពេញ)៖ ​ថ្លែង​ទៅកាន់​ក្រុម​អ្នកសារព័ត៌មាន​ ​បន្ទាប់ពី​ចូលរួម​ក្នុង​វេទិកា​ស្តី​ពី​ភាពជា​ដៃគូ​រវាង​រាជរដ្ឋាភិបាល​ ​និង​អង្គការ​សហ​មា​គម​លើក​ទី៣​ ​នៅ​ព្រឹក​ថ្ងៃទី១៩​ ​ខែសីហា​ ​នៅ​ក្រសួងមហាផ្ទៃ​ ​សម្តេច​ក្រឡាហោម​ ​ស​ ​ខេង​ ​ឧបនាយក​រដ្ឋមន្រ្តី​ ​រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ​ ​បាន​ផ្តល់​ដំបូន្មាន​ដល់​ប្រជាពលរដ្ឋ​ ​ត្រូវ​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ឲ្យបាន​ច្បាស់លាស់​សិន​ ​មុននឹង​ផ្ញើ​សេចក្តី​ទុកចិត្ត​លើ​មីក្រូហិរញ្ញវត្ថុ​ណាមួយ​។​ ​ហើយ​ថា​ ​បើសិនជា​គ្មាន​លទ្ធភាព​សិក្សា​ស្រាវជ្រាវ​នោះ​ទេ​ប្រជាពលរដ្ឋ​អាច​ទៅ​ពឹងពាក់​អាជ្ញាធរ​ ​សួរនាំ​អំពី​ប្រវត្តិ​របស់​អង្គការ​ដែល​ខ្លួន​ចង់ទៅ​ចងការប្រាក់​។​​

សម្ដេច​ក្រឡាហោម​ប្រាប់​ប្រជាពលរដ្ឋ​សិក្សា​ឲ្យ​ច្បាស់​សិន​ ​មុននឹង​ទុកចិត្ត​ស្ថាប័ន​ហិរញ្ញវត្ថុ​ណាមួយ​

សម្ដេច​ ​ស​ ​ខេង​ ​បាន​បញ្ជាក់​ថា​ ​មាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយចំនួន​បាន​ចុះបញ្ជី​នៅ​ក្រសួងមហាផ្ទៃ​ ​តែ​បែរជា​ទៅ​ធ្វើសកម្មភាព​ដូចជា​ធនាគារ​ឲ្យ​ប្រជាពលរដ្ឋ​ចង់​ការប្រាក់​ ​ហើយ​ទៅ​បោក​យក​លុយ​ប្រជាពលរដ្ឋ​រួច​រត់គេច​ខ្លួន​បាត់​។

​ជាមួយគ្នា​នេះ​ ​សម្ដេច​ក៏បាន​លើកឡើង​ដែរ​ថា​ ​ទាក់ទង​នឹង​ករណីនេះ​ ​មន្ត្រី​សមត្ថកិច្ច​កំពុងតែ​ធ្វើការ​ស្រាវជ្រាវ​ ​និង​ចាប់ខ្លួន​ដើម្បី​យក​មក​ផ្ដន្ទាទោស​ ​ហើយ​ថា​ ​មន្ត្រី​ដែល​បាន​បោកប្រាស់​ប្រជាពលរដ្ឋ​កន្លងមក​ ​គឺ​ត្រូវ​បាន​ចាប់ខ្លួន​ជាបន្តបន្ទាប់​ហើយ​៕​