បឹង​ធម្មជាតិ​១កន្លែង​ កំពុង​ត្រូវ​បានក្រុម​ឈ្មួញ​ចាក់​ដីលុប​យកធ្វើ​កម្មសិទ្ធិ​យ៉ាង​រលូន​ មិន​រំខាន​មន្ត្រី​ជំនាញ​សូម្បី​តែបន្តិច​

(ព្រះ​វិហារ​)៖ ដីបឹង​ធម្មជាតិ​មួយ​កន្លែង​ ដែល​ជា​ដីសាធារណៈ​របស់​រដ្ឋ​ឈ្មោះថា​ «បឹង​សង់​តា​កឺយ​» មាន​ទីតាំង​ស្ថិត​ក្នុង​ភូមិ​ស្រឡៅ​ សង្កាត់​កំពង់​ប​្រណា​ក​ ក្រុង​ព្រះ​វិហារ​ ខេត្ត​ព្រះ​វិហារ​ ត្រូវ​បានប្រជា​ពល​រដ្ឋ​រាយការណ៍​មាន​ក្រុម​ឈ្មួញ​កំពុងចាក់​ដីលុប​រំលោភ​យកធ្វើ​ជាកម្មសិទ្ធិ​ ដោយ​ពុំ​មាន​ឃើញ​អាជ្ញាធរ​ជំនាញ​ណា​ចុះ​ទៅពិនិត្យ​ និង​ហាមឃាត់​នោះ​ទេ។ 

ក្រុម​ប្រជា​ពល​រដ្ឋ​ដែល​តែងតែ​អាស្រ័យផល​ពីបឹង​ធម្មជាតិ​មួយ​នេះ​ បានលើក​ឡើង​ ថា​ដីបឹង​សាធារណៈ​ខាង​លើនេះ​ ជាបឹង​ធម្មជាតិ​តាំង​ពីដូនតា​របស់​ពួកគាត់​មក​ម្ល៉េះ​ មិនគួរណា​អាជ្ញាធរ​មូលដ្ឋាន​ និង​មន្ត្រី​ជំនាញ​ណ្ដែ​ត​បណ្តោយ​ឲ្យ​ក្រុម​អ្នក​មាន​លុយ​ ទន្ទ្រាន​កាន់​កាប់​យក​ជាកម្មសិទ្ធិ​ដោយ​ទុច្ចរិត​បែបនេះ​ឡើយ។

ប្រជា​ពល​រដ្ឋ​ បន្ថែម​ថា​ កន្លង​ទៅ​ «បឹង​សង់​តា​កឺយ​» មិនត្រឹមតែ​ជា​ប្រភព​ទឹក​សម្រាប់​ពួកគាត់​ប្រើប្រាស់​នោះ​ទេ​ វាក​៏ជាតំបន់​ទេសចរណ៍​ សម្រាប់​ភ្ញៀវ​ទៅលេង​កម្សាន្ត​ក្នុង​រដូវ​បុណ្យ​ទាន​ផងដែរ។

នៅ​រដូវវស្សា​ «បឹង​សង់​តា​កឺយ​» គឺ​ជាអាងស្តុកទឹក​ដ៏​សំខាន់​ និង​ធំ​ ដើម្បី​បញ្ចៀស​ បាននូវ​គ្រោះ​ទឹកជំនន់​ដែល​លិច​ក្រុង​ព្រះ​វិហារ​ ប៉ុន្តែ​ពេលនេះ​ បឹង​ធម្មជាតិ​ដែល​មានប្រយោជន៍​សម្រាប់​ប្រជាជន​ និង​ប្រទេស​ជាតិ​មួយ​នេះ​ ត្រូវ​បានក្រុម​ឈ្មួញ​ ក្រោម​កិច្ច​សហការ​ល្អជា​មួយ​អាជ្ញាធរ​ និង​មន្ត្រី​ជំនាញ​បំផ្លាញ​ចោល​ ដើម្បី​តែប្រយោជន៍​បុគ្គល​មួយ​ក្តាប់​តូច​តែប៉ុណ្ណោះ។

ពាក់​ព័ន្ធករណី​ឈ្មួញ​ចាក់​ដីលុប​ «បឹង​សង់​តា​កឺយ​» នេះ​លោក​ កុក​ ឈួន​ ចៅសង្កាត់​កំពង់​ប្រណា​ក​ បាន​ប្រាប់​ ANN ថា​ ក្រុម​អ្នក​ចាក់​ដីគេមាន​ប្លង់​រឹង​រួចអស់ហើយ។

ប៉ុន្តែ​នៅពេល​ដែល​អ្នក​សា​ព័ត៌មាន​ សួរថា​ «ហេតុអ្វី​ដីបឹង​រដ្ឋ​មាន​អ្នក​ហ៊ាន​ចេញ​ប្លង់​រឹង​ឲ្យ​គេ​?»

លោក​ កុក​ ឈួន​ ចៅសង្កាត់​កំពង់​ប្រណា​ក​ឆ្លើយតប​ថា​ «ខ្ញុំ​មិន​ទាន់បាន​ដឹង​នោះ​ទេ​»។

ដោយឡែក​ លោក​ សំ​ សារឿន​ ប្រធានមន្ទីរ​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ សំណង់​ និង​សុរិយោដី​ខេត្ត​ព្រះ​វិហារ​ បាន​ប្រាប់​ ANN ថា​ «ដីបឹង​ខាង​លើនេះ​ ថ្នាក់​ខេត្ត​គេ​បានមាន​គម្រោង​ចែក​ឲ្យ​ប្រជា​ពល​រដ្ឋដើម្បី​បង្កើត​តំបន់​បៃតង​ជុំវិញ​ខេត្ត​»។

ជុំវិញ​ករណី​នេះ​ ANN នៅ​ពុំ​ទាន់​អាច​សុំ​ការ​បញ្ជាក់​ពី​ លោក​ ប៉ុក​ ងួន​ អភិបាល​ស្តី​ទីក្រុង​ព្រះ​វិហារ​បាននៅឡើយ​ទេ​ ដោយសារ​លោក​ប្រាប់​ថាកំពុង​រវល់​ប្រជុំ។

ប្រជា​ពល​រដ្ឋ​ សង្ឃឹមថា​ ឯកឧត្តម​ ប្រាក់​ សុវណ្ណ​ អភិបាល​ខេត្ត​ព្រះ​វិហារ​ថ្មី​ នឹងអាច​ការពារ​ «បឹង​សង់​តា​កឺយ​» នេះ​បានគង់វង្ស​ដូច​សម័យ​ដែល​ ឯកឧត្តម​ អ៊ុន​ ចាន់​ដា​ នៅ​ជាអភិបាលខេត្ត​នេះ​ដែល​តែងតែ​ ការពារ​សម្បត្តិ​ធម្មជាតិ​ ទុក​ជូន​ពល​រដ្ឋ​ប្រើប្រាស់​ជាប្រយោជន៍​សាធារណៈ​ និង​ប្រយោជន៍​របស់សង្គម​ជាតិ​៕(ANN សួន​ ក្រែង​)

ពាក្យទាក់ទង