ព្រះរាជអាជ្ញា​ខេត្ត​កំពង់ឆ្នាំង​ ដឹក​នាំ​កម្លាំង​កង​រាជអាវុធហត្ថ​ ចុះ​ឃាត់​គ្រឿងចក្រ​របស់​ឈ្មួញ​ដែល​លួច​ជីក​យកដីរបស់​ប្រជា​ពល​រ​ដ្ឋដោយគ្មាន​ការ​អនុញ្ញាត​

(កំពង់ឆ្នាំង​)៖ លោក​ អ៊ិត​ សុធា​ ព្រះរាជអាជ្ញា​ នៃ​អយ្យការ​អមសាលាដំបូង​ខេត្ត​កំពង់ឆ្នាំង​ នៅ​រសៀល​ថ្ងៃ​ទី​១២ ខែមីនា​ ឆ្នាំ​២០២០ នេះ​ បានដឹក​នាំ​កម្លាំង​កង​រាជអាវុធហត្ថ​ ចុះ​ឃាត់​គ្រឿងចក្រ​ និង​រថយន្ត​ដឹកដី​ធន់​ធំ​ៗ ជា​ច្រើន​គ្រឿង​ដែល​បានលួច​កាយ​យកអាចម៍ដី​របស់​ប្រជា​ពល​រដ្ឋ​ មួយ​កន្លែង​ ស្ថិត​ក្នុង​ភូមិ​ដំបូក​កកោះ​ ឃុំ​ស្វាយ​ជ្រុំ​ ស្រុក​រលាប្អៀរ​ ខេត្ត​កំពង់ឆ្នាំង។

ការ​ចុះ​បង្ក្រាប​បទល្មើស​ខាង​លើនេះ​ បានធ្វើ​ឡើង​យោងទៅតាម​បណ្ដឹង​របស់​ម្ចាស់ដី​ឈ្មោះ​ មិន​ពុធ​ជេដ្ឋា​ន​វណ្ណ​ ភេទប្រុស​ អាយុ​ ៥១ឆ្នាំ​ ជា​មន្ត្រី​រាជការ​ផ្នែក​សុខាភិបាល​ មាន​ទីលំនៅ​រាជធានីភ្នំ​ពេញ​ បាន​ទិញ​ដីស្រែ​ធ្វើ​ស្រូវ​ឡើង​ទឹក​ មួយ​កន្លែង​ ចំនួន​ ១ហិកតា​ នៅ​ចំណុច​បឹង​សម្រែក​ ស្ថិត​ក្នុង​ភូមិ​ដំបូក​កកោះ​ ឃុំ​ស្វាយ​ជ្រុំ​ ស្រុក​រលាប្អៀរ​ នៅ​ក្នុង​អំឡុងឆ្នាំ​២០១៦ ហើយក៍​បាន​កាន់​កាប់​អាស្រ័យផល​រហូតមក។                                        

ស្រាប់​តែ​នៅ​ក្នុង​អំឡុង​ពាក់កណ្តាល​ខែ​កុម្ភៈ​ ឆ្នាំ​២០២០ មាន​ឈ្មោះ​ ប៊ួយ​ មិន​តាំ​ ភេទប្រុស​អាយុ​៣២ឆ្នាំ​ ជាជាតិ​វៀត​ណា​ បានប្រើ​ប្រាស់ឈ្មោះ​ខ្មែរ​  យក​គ្រឿងចក្រ​ ជា​ច្រើន​គ្រឿង​ ទៅ​ជីក​យកអាចម៍ដី​ពី​ក្នុង​ស្រែរបស់​គាត់​ ដោយ​គ្មាន​ការ​អនុញ្ញាត​ ទោះបីជា​គាត់​ម្ចាស់ដី​បាន​ហាមឃាត់​យ៉ាងណា​ក៏​មិនឈ្នះ​ដែរ។

ម្ចាស់ដី​ បញ្ជាក់​ឲ្យ​ដឹងទៀតថា​ក្រោយ​មក​ គាត់​បានប្ដឹង​ទៅ​កាន់​លោក​មេឃុំ​ស្វាយ​ជ្រុំ​ឲ្យ​ជួយ​ដោះស្រាយ​   លោក​មេឃុំ​ ក៏​បានកោះហៅ​ឈ្មោះ​ បួយ​ មិន​តាំ​ ជនជាតិ​វៀតណាម​ ប្រើ​ឈ្មោះ​ខ្មែរ​ រូបនេះ​ ទៅ​ដោះស្រាយ​ចំនួន​ ៣លើ​កនៅ​សាលា​ឃុំ​ ប៉ុន្តែឈ្មោះ​នេះ​មិន​ចូលខ្លួន​ទៅ​ដោះស្រាយ​នោះឡើយ។ 

ដោយ​មើល​ឃើញ​សកម្មភាព​គឃ្លើន​បែបនេះ​ទើប​រូប​គាត់​ដាក់ពាក្យ​ប្ដឹង​ចូលទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​ ដោយ​ទាម​ទារសំណង​ការ​ខូច​ខាត​ចំនួន​ ២០០ លានរៀល​ និង​ទាមទារ​ឲ្យ​ជនបង្ក​ចាក់​ដីលុប​រណ្ដៅ​ឲ្យ​ដូចដើម​វិញ​ និង​សូម​តុលាការ​អនុវត្ត​ទៅតាម​ផ្លូវច្បាប់។ 

នៅ​ក្នុង​ពេល​ចុះ​ឃាត់​គ្រឿងចក្រ​ ខាង​លើនេះ​ លោក​ អ៊ិត​ សុធា​ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អមសាលាដំបូង​ខេត្ត​កំពង់ឆ្នាំង​ បានបញ្ជាក់​ថា​ ក្រោយ​ពី​ទទួល​ពាក្យបណ្ដឹង​ហើយ​រូបលោក​ និង​លោក​ ទី​ មុនិន្ទ ព្រះរាជអាជ្ញា​រង​ អមសាលាដំបូង​ខេត្ត​កំពង់ឆ្នាំង​ បានដឹក​នាំ​កម្លាំង​កង​រាជអាវុធហត្ថ​ខេត្ត​ ចុះ​ឃាត់​គ្រឿងចក្រ​ មាន​អេស្កា​វ៉ាទ័រ​ចំនួន​ ២គ្រឿង​ និង​រថយន្ត​ដឹកដី​ជា​ច្រើន​គ្រឿង​ នៅ​នឹង​កន្លែង​បទល្មើស​ជាក់ស្ដែង​តែម្ដង។ 

ជា​មួយគ្នា​នោះ​ លោក​ព្រះរាជអាជ្ញា​ ក៏​បានឃាត់​មេការ​ម្នាក់​ ផងដែរ​ដើម្បី​យកទៅ​សាកសួរ​ថា​តើនរណាជា​អ្នក​បញ្ជា​ពីក្រោយខ្នង​ឲ្យ​មាន​ការ​ជីកកកាយ​ដីរបស់​គេដោយ​គ្មាន​ច្បាប់​អនុញ្ញាត​បែបនេះ​?

ពាក់ព័ន្ធ​ករណី​នេះ​ អភិបាល​ខេត្ត​កំពង់ឆ្នាំង​ បាន​ប្រាប់​មកលោក​ អ៊ិត​ សុធា​ ថា​ ឯកឧត្តម​ មិនមាន​ការ​ជាប់ពាក់ព័ន្ធ​នឹង​រឿងនេះ​ទេ​ ហើយ​នរ​ណាធ្វើ​ខុស​សូម​ឲ្យ​ចាត់ការ​តាម​ផ្លូវច្បាប់​ចុះ។

គួរ​រម្លឹក​ថា​ ឈ្មួញ​ដីធ្លី​ឈ្មោះ​ ប៊ួយ​ មិន​តាំង​   ជាជនជាតិ​វៀតណាម​ បាន​ទិញ​ដីនៅតំបន់​នោះ​ដើម្បី​អភិវឌ្ឍ​ឲ្យ​ប្រជា​ពល​រដ្ឋ​រស់​នៅផ្ទះ​បណ្ដែត​ទឹក​ឡើងគោក​ តាម​គោលការ​របស់​ខេត្ត​ ប៉ុន្តែឈ្មួញ​រូបនេះ​ តែងតែ​រំលោភបំពាន​លើ​ប្រជា​ពល​រដ្ឋ​ ដូចករណី​ខាង​លើនេះ​ជាដើម​៕(ANN សាន្ត​ ផល្លា​) 

ពាក្យទាក់ទង