ធុញថប់ការកកស្ទះ ឥណ្ឌូណេស៊ីចំណាយ ៤០​ពាន់​​លាន​ដុល្លារ ប្ដូរទីក្រុង

ទំហំអក្សរ៖

(ឥណ្ឌូណេស៊ី)៖ ដើម្បីរំដោះភាពអ៊ួអាប់ខាងបរិស្ថាន និងការកកស្ទះ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វី​ដូ​ដូ បានប្រកាសប្រាប់អ្នកកាសែតកាលពីថ្ងៃទី២៦ សីហា អំពីការផ្លាសប្ដូរទីក្រុង ពីទីក្រុងហ្សាការតា ទៅកាន់កោះ​ប័រណេ​អូ ដែលនឹងត្រូវចំណាយលុយប្រមាណ៤០​ពាន់​​លាន​ដុល្លារ ដើម្បីធ្វើឲ្យទី​ជម្រក​ផ្កាថ្ម​ និង​សត្វ​ស្វា​អូ​រ៉ង់​ហ្គូត​ង់ ​ធំ​បំផុត​ក្នុង​លោក មួយនេះ ទៅជាទីក្រុងថ្មី។

លោកប្រធានាធិបតីថា ការ​រើ​រដ្ឋធានី​ទៅ​ចម្ងាយ​ប្រមាណ​១.៤០០​គីឡូម៉ែត្រ ​ពី​រដ្ឋធានី​បច្ចុប្បន្ន​ នឹង​ជួយ​ពង្រីក​សកម្មភាព​សេដ្ឋកិច្ច​នៅ​ក្រៅ​កោះ​ចា​វ៉ា​(​ជ្វា​) ​ដែល​មាន​មនុស្ស​​រស់នៅ ដ៏​ណែនណាន់​ប្រមាណ​៣០​លាន​នាក់ ធ្វើឲ្យមាន​ការកកស្ទះ​ជាប្រចាំ និង​ការបំពុលបរិស្ថាន ឡើងដល់កម្រិត​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព។ ប៉ុន្តែយ៉ាងណាក៍ដោយលោកថា ហ្សា​ការតា នឹង​នៅតែ​ជា​មជ្ឈមណ្ឌល​ធុរកិច្ច ពាណិជ្ជកម្ម​និង​សេវា៕ កែវរំចង់

ធុញថប់ការកកស្ទះ ឥណ្ឌូណេស៊ីចំណាយ ៤០​ពាន់​​លាន​ដុល្លារ ប្ដូរទីក្រុង ធុញថប់ការកកស្ទះ ឥណ្ឌូណេស៊ីចំណាយ ៤០​ពាន់​​លាន​ដុល្លារ ប្ដូរទីក្រុង ធុញថប់ការកកស្ទះ ឥណ្ឌូណេស៊ីចំណាយ ៤០​ពាន់​​លាន​ដុល្លារ ប្ដូរទីក្រុង ធុញថប់ការកកស្ទះ ឥណ្ឌូណេស៊ីចំណាយ ៤០​ពាន់​​លាន​ដុល្លារ ប្ដូរទីក្រុង