ផុស​តាម​គេ​តាម​ឯងពាក់ព័ន្ធ​នឹង​វីរុស​កូរ៉ូណា ត្រូវ​នគរបាល​ឃាត់ខ្លួន​នាំទៅធ្វើកិច្ច​សន្យា


ខេត្តសៀមរាប៖ ស្រ្តីម្នាក់របស់​នៅ​ស្រុក​ប្រាសាទ​បាគង ត្រូវ​សមត្ថកិច្ច​ធ្វើ​ការ​ឃាត់​ខ្លួនកាលពីថ្ងៃទី៩ ខែមីនា កន្លងទៅនេះ ក្រោយ​ពីបង្ហោះព័ត៌មាន​នៅ​លើ​បណ្តាញ​សង្គមថា មាន​អ្នក​ភូមិ​ព្រៃគុយ​មួយ​គ្រួសារ​បាន​ឆ្លងវីរុស​កូរ៉ូណា និង​ថា «...ហើយ​មានកូន​គាត់​រៀន​នៅ​សាលា​ស្វាយ​ធំ​។​ សូម​ប្រុង​ប្រយ័ត្ន​ទាំងអស់​គ្នា​ផង​ណា​ ព្រោះ​ពួក​គាត់​ មិនដឹង​បាន​ដើរ​ចម្លង​អ្នក​ណាខ្លះ​ទេ​…​»។

ស្រ្តីដែល​ធ្វើ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិនពិត​នេះ ត្រូវ​សមត្ថកិច្ច​បញ្ជាក់ថា មានឈ្មោះ​ ថៃ​ ឆ​យឿ​ន​ ភេទ​ស្រី​ រស់នៅ​ភូមិ​ជ្រៃ​ ឃុំ​ក​ណ្តែ​ក​ ស្រុក​ប្រាសាទបាគង​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​សារភាព​ថា​ ខ្លួន​ពិតជា​បាន​បង្ហោះ​ និង​ចែកចាយ​ព័ត៌មាន​មិន​ពិត​នៅ​លើ​បណ្តាញ​សង្គម​ពិតប្រាកដ​មែន​ ក្នុង​គោលបំណង​ ចង់ឲ្យ​​អ្នក​ភូមិ​មានការ​ ការពារ​ខ្លួន​ ក្រោយ​ពី​គាត់​ផ្ទាល់​បាន​ស្តាប់​ឮ​ពី​គេ​ដោយ​មិន​បានដឹង​ថា​ព័ត៌មាន​នោះ​ ពិត​ឬ​មិន​ពិត​នោះ​ឡើយ​។​

យ៉ាងណាក៏ដោយ ​ក្រោយ​ពី​សាកសួរ​ចប់​ សមត្ថកិច្ច​បានធ្វើ​ការ​​អប់រំ​ ណែនាំ​ ហើយ​ជនសង្ស័យ​ក៏​ទទួលស្គាល់​នូវ​ទោស​កំហុស​ និង​ធ្វើ​កិច្ចសន្យា​ ព្រមទាំង​មានការ​ធានា​ពី​បងថ្លៃ​មុន​ដោះ​លែង​ត្រឡប់​ទៅ​ផ្ទះ​វិញ​៕

ផុស​តាម​គេ​តាម​ឯងពាក់ព័ន្ធ​នឹង​វីរុស​កូរ៉ូណា ត្រូវ​នគរបាល​ឃាត់ខ្លួន​នាំទៅធ្វើកិច្ច​សន្យា
ផុស​តាម​គេ​តាម​ឯងពាក់ព័ន្ធ​នឹង​វីរុស​កូរ៉ូណា ត្រូវ​នគរបាល​ឃាត់ខ្លួន​នាំទៅធ្វើកិច្ច​សន្យា