កម្ពុជាគ្រោងបង្កើនមជ្ឈមណ្ឌល ចាក់ថ្មាំបង្ការជំងឺឆ្កែឆ្កួត

ទំហំអក្សរ៖

(ភ្នំពេញ​)៖ លោក​ ម៉ម​ ប៊ុ​នហេង​ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ បាន​ថ្លែង​ថា​ក្រសួង​ និង​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​ កម្ពុជា​គ្រោង​ បង្កើន​មជ្ឈមណ្ឌល​ចាក់ថ្នាំ​បង្ការ​ជំងឺឆ្កែឆ្កួត​ខាំ​ នៅ​ទូទាំង​ប្រទេស​ និងបាន​ប្ដេជ្ញា​រួមគ្នា​ពង្រីក​មជ្ឈមណ្ឌល​បង្ការ​ជំងឺឆ្កែឆ្កួត​ នៅ​តាម​បណ្ដា​ខេ​ត្ត​ ដូចជា​នៅ​ស្ទឹងត្រែង​ ស្វាយរៀង​ ឬខេ​ត្ត​កំពត​ និង​ស្ទើរ​នៅ​ទូទាំង​ប្រទេស​ ទៅតាម​លទ្ធភាព​ ដែល​យើង​អាច​ធ្វើ​ទៅ​បាន​ ដើម្បី​ផ្ដល់​ភាព​ងាយស្រួល​ និង​ផ្ដល់​សេវា​ជូន​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​ប្រសើរ​។

ការ​ថ្លែង​បែបនេះ​ របស់​រដ្ឋ​មន្ដ្រី​ ម៉ម​ ប៊ុ​នហេង​ ក្នុង​ឱកាស​រដ្ឋ​មន្ដ្រី​ ទទួល​ជួប​សម្ដែង​ការគួរសម​ និង​ជម្រាបលា​ របស់​លោក​បណ្ឌិត​ ឌី​ឌី​យេ​ ហ្វុ​ងតឺនី​យ (Dr​. Didier​ FONTENILLE​) នាយក​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​។

រដ្ឋ​មន្ដ្រី​ក្រសួងសុខាភិបាល​បាន​ថ្លែង​បន្ដ​ថា​ «កន្លងមក​នេះ​ យើង​មាន​មជ្ឈមណ្ឌល​បង្ការ​ជំងឺឆ្កែឆ្កួត​តែ​បី​ទីតាំង​ប៉ុណ្ណោះ​ ដែល​មាននៅ​រាជធានី​ភ្នំពេញ​ ខេ​ត្ត​បាត់ដំបង​ និង​កំពង់ចាម​ ដែល​ធ្វើ​ឱ្យ​ការ​ផ្ដល់​សេវា​ជូន​ប្រជាពលរដ្ឋ​យើង​ មិនបាន​គ្រប់ជ្រុងជ្រោយ​។ ដូច្នេះ​ ទើប​ក្រសួង​យើង​ និង​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​ នឹង​ខិតខំ​ប្រឹងប្រែង​ធ្វើ​យ៉ាងណា​ពង្រីក​នូវ​មជ្ឈមណ្ឌល​នេះ​ ឱ្យ​មាន​ស្ទើរគ្រប់​បណ្ដាល​ខេ​ត្ត​-ក្រុង​ ជាមួយនឹង​គ្រូពេទ្យ​ឯកទេស​»៕ រស្មី​

កម្ពុជាគ្រោងបង្កើនមជ្ឈមណ្ឌល ចាក់ថ្មាំបង្ការជំងឺឆ្កែឆ្កួត កម្ពុជាគ្រោងបង្កើនមជ្ឈមណ្ឌល ចាក់ថ្មាំបង្ការជំងឺឆ្កែឆ្កួត កម្ពុជាគ្រោងបង្កើនមជ្ឈមណ្ឌល ចាក់ថ្មាំបង្ការជំងឺឆ្កែឆ្កួត