ប្រធានាធិបតីស៊ី ជីនពីង ទៅសួរសុខទុក្ខពលរដ្ឋដោយផ្ទាល់នៅវូហាន


សារព័ត៌មាន South China Morning Post បានផ្សាយថា ប្រធានាធិបតី​ ស៊ី ជីនពីង បានធ្វើដំណើរ​ទៅកាន់ទីក្រុងវូហានដោយ​ផ្ទាល់​នាព្រឹកថ្ងៃទី ១០ខែមីនានេះ​។

លោក ស៊ី បានត្រួតពិនិត្យ​សកម្មភាព​បង្ការ និងការថែទាំងអ្នកជំងឺ ជាមួយគ្នានេះលោក​ក៏បានសួសុខទុក្ខ​ បុគ្គលិកសុខភិបាល​​ ស៊ីវិល និងយោធា​ដែលបានខិតខំអស់ពីកម្លាំងកាយចិត្តជួយដល់ពលរដ្ឋទប់ស្កាត់ ការឆ្លងរាលដាលវីរុសយ៉ាងមានប្រសិទ្ធភាពបំផុត។

សូម​បញ្ជាក់ថា នៅទូទាំងប្រទេសចិន មានករណីឆ្លង ទាំងអស់ ៨០​៧៥៤នាក់​ ស្លាប់​៣១៣៦នាក់ ​និង៥៩៨៩៧ នាក់ជាសះស្បើយ​ពីវីរុសដ៏កាចសហាវនេះ។

គិតដល់វេលាម៉ោង​១១និង៣០នាទី នៅទូទាំងពិភពលោក មានអ្នកឆ្លងវីរុស ១១៤៤០០នាក់ និងស្លាប់​៤០២៧នាក់​។ជាមួយគ្នានោះអ្នកជាសះស្បើយមាន​៦៤១០០នាក់​។ អ៊ីតាលី អ៊ីរ៉ង់​និង​កូរ៉េខាងត្បូង ក្លាយជាទីតាំងឆ្លងរាលដាលខ្លាំងបំផុត​៕

ប្រធានាធិបតីស៊ី ជីនពីង ទៅសួរសុខទុក្ខពលរដ្ឋដោយផ្ទាល់នៅវូហាន
ប្រធានាធិបតីស៊ី ជីនពីង ទៅសួរសុខទុក្ខពលរដ្ឋដោយផ្ទាល់នៅវូហាន


ពាក្យទាក់ទង

png