ក្រសួងសេដ្ឋកិច្ច អំពាវនាវ​ដល់​ម្ចាស់​អចនលនវត្ថុនានា ផ្តល់​ភាព​ទន់ភ្លន់​អំពី​លក្ខខណ្ឌ នៃ​ការ​បង់​រំលស់​ថ្លៃផ្ទះ ដល់​កម្មករ-និយោជិត ដែលរង​ប៉ះពាល់​ដោយ​វិបត្តិ Covid-19

រាជធានីភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កាលពីថ្ងៃម្សិលមិញ​នេះ (៩ មីនា) បានធ្វើ​ការ​អំពាវនាវ​មួយ​ទៅ​ដល់ក្រុមហ៊ុន​អភិវឌ្ឍ​អចលនវត្ថុទាំងអស់ សូម​ផ្តល់​ភាព​ទន់​ភ្លន់​អំពី​លក្ខខណ្ឌ នៃ​ការ​បង់​ប្រាក់​ចំពោះ​ការ​ទិញ​លំនៅដ្ឋាន​របស់​កម្មករ-និយោជិត​ណាដែល​ទទួលរង​ផល​ប៉ះពាល់ នៃ​ការ​រីករាល​ដាល​ជំងឺ​រលាកផ្លូវ​ដង្ហើម​ធ្ងន់ធ្ងរ Covid-19 ។

ជាមួយ​គ្នា​នេះ ក្រុមហ៊ុន​អភិវឌ្ឍ​អចលនវត្ថុ គួរ​ធ្វើ​ការ​បញ្ចុះថ្លៃ​ផ្ទះ​ក្នុង​កម្រិត​សមស្រប ខណៈ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ផ្តល់​ការ​លើក​លែង​ពន្ធ​ប្រថាប់ត្រា​លើ​ការ​ផ្ទេរ​កម្មសិទ្ធិ ឬ​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ ដែលមាន​តម្លៃ​ស្មើ ឬ​ទាប​ជាង ៧ម៉ឺន​ដុល្លារ ក្នុង​រយៈ​ពេល​១ឆ្នាំ​នេះ​ផងដែរ៕

ពាក្យទាក់ទង

png