អនុរដ្ឋលេខាធិការម្នាក់ នៃក្រសួងយុត្តិធម៌ ត្រូវបានបណ្ដេញចេញពីតួនាទី សង្ស័យច្បាមយកដីរដ្ឋ

ទំហំអក្សរ៖

(ភ្នំពេញ)៖ អនុរដ្ឋលេខាធិការម្នាក់ នៃក្រសួងយុត្តិធម៌ គឺលោក សេង សុវណ្ណារ៉ា នាថ្ងៃទី២៤ ខែសីហា នេះ ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ បញ្ចប់មុខតំណែង ដោយយោងតាមសេចក្ដីទូលថ្វាយរបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលគេសង្ស័យថា ពាក់ព័ន្ធនឹងសំណុំរឿងច្បាមយកដីព្រៃ របស់រដ្ឋ ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។

លោក សេង សុវណ្ណារ៉ា ត្រូវគេរាយការណ៍ថា មានជាប់ពាក់ព័ន្ធករណីឈូសឆាយ និងទន្ទ្រានយកដីព្រៃចម្ការស្រល់សាធារណៈរបស់រដ្ឋ ប្រមាណ១ពាន់ហិកតា នៅចំណុចភូមិអន្ត្រេះ ឃុំអរបួនលើ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន៕

អនុរដ្ឋលេខាធិការម្នាក់ នៃក្រសួងយុត្តិធម៌ ត្រូវបានបណ្ដេញចេញពីតួនាទី សង្ស័យច្បាមយកដីរដ្ឋ អនុរដ្ឋលេខាធិការម្នាក់ នៃក្រសួងយុត្តិធម៌ ត្រូវបានបណ្ដេញចេញពីតួនាទី សង្ស័យច្បាមយកដីរដ្ឋ អនុរដ្ឋលេខាធិការម្នាក់ នៃក្រសួងយុត្តិធម៌ ត្រូវបានបណ្ដេញចេញពីតួនាទី សង្ស័យច្បាមយកដីរដ្ឋ