សម្តេចតេជោ បញ្ជាក់ពីមូលហេតុ​បិទ​សាលា​រៀន​នៅ​ក្រុង​សៀមរាប និង​អំពាវនាវ​កុំ​ឲ្យ​មាន​ការ​រើសអើង


រាជធានីភ្នំពេញ៖ ក្នុង​ឱកាស​ចែក​សញ្ញា​បត្រ​ដល់​និស្សិត​នៅ​វិទ្យាស្ថាន​វ៉ាន់ដា នៅព្រឹក​ថ្ងៃទី១០ មីនា នេះ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​កម្ពុជា បាន​បញ្ជាក់ថា មូលហេតុ នៃ​ការ​បិទ​សាលា​រៀន​នៅ​ក្រុង​សៀមរាប គឺដោយ​សារ​តែ​កុមារ​តូចៗ។

សម្តេចថា កុមារ​តូចៗ ពួក​គេ​មិន​ចេះ​នូវ​វិធី​សម្រាប់​ការពារ​ពីជំងឺនេះ​ទេ ដូច្នេះ​ជា​វិធានការ​បន្ទាន់ គឺ​យើង​ចាំបាច់​ត្រូវ​តែបិទ​សាលា​រៀននៅ​ក្រុង​សៀមរាប​ជា​បណ្តោះអាសន្ន​សិន។

ជាមួយ​គ្នា សម្តេច​តេជោ ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ សូម​កុំ​មាន​ការ​រើសអើងចំពោះអ្នក​ខេត្ត​សៀមរាប និង​​ខេត្ត​សៀមរាប ដោយមិន​ធ្វើដំណើរ​ទៅ​កម្សាន្តនៅ​ខេត្ត​សៀមរាប​ជា​ដើម​៕

សម្តេចតេជោ បញ្ជាក់ពីមូលហេតុ​បិទ​សាលា​រៀន​នៅ​ក្រុង​សៀមរាប និង​អំពាវនាវ​កុំ​ឲ្យ​មាន​ការ​រើសអើង


ពាក្យទាក់ទង