ពីថ្ងៃនេះ រហូត​ដល់​ថ្ងៃទី១៦ ខែមីនា តំបន់ខ្លះ​សីតុណ្ហភាពអាច​ឡើង​ដល់​៣៩អង្សា ហើយ​ថែមទាំង​មាន​ខ្យល់​កន្រ្តាក់ទៀត


រាជធានីភ្នំពេញ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ឲ្យដឹង​នៅ​ព្រឹក​នេះ​ថា តាម​រយៈ​ការ​តាម​ដាន​ស្ថានភាព​អាកាសធាតុ​ឃើញថា កម្រិត​សម្ពាធ​ទាប​នៅ​លើ​ផ្ទៃ​ដី និង​សម្ពាធ​ខ្ពស់​នៅ​រយៈ​កម្ពស់​គ្រប​ដណ្តប់​លើ​កម្ពុជា ដោយ​វា​នឹង​ធ្វើ​ឲ្យ​អាកាសធាតុ​នឹង​ក្តៅ​នៅពេល​ថ្ងៃ ដោយ​ក្នុង​នោះ បណ្តា​ខេត្ត​នៅ​តំបន់​ទំនាប​កណ្តាល សីតុណ្ហភាព​អាច​នឹង​មាន​ពី ៣៧ ដល់​៣៩
អង្សាសេ ហើយ​ជាមួយ​គ្នា ក៏​អាច​នឹង​មាន​ភ្លៀងពី​ខ្សោយ ទៅមធ្យម​ផងដែរ។

ដោយ​ឡែក​នៅ​ថ្ងៃទី១៤ ដល់ ១៦ ខែមីនា ផ្នែក​មួយ​ចំនួន នៃ​ខេត្ត​ឧត្តរមានជ័យ បន្ទាយមានជ័យ ពោធិ៍សាត់ បាត់ដំបង សៀមរាប និង​ខេត្ត​ប៉ៃលិន នឹង​អាច​មាន​ភ្លៀង​ពីតិច ទៅមធ្យម។

សម្រាប់​បណ្តា​ខេត្ត​នៅភាគ​ឦសានវិញ សីតុណ្ហភាព​អាច​នឹង​មាន​ពី ៣៤ ទៅ​៣៦អង្សាសេ។

ដោយ​ឡែក​បណ្តា​ខេត្ត​នៅ​តំបន់​មាត់​សមុទ្រ សីតុណ្ហភាព​អាច​នឹង​មាន​ពី ៣៥ ទៅ​៣៧អង្សាសេ ហើយ​ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៦ ខែមីនា នឹង​អាច​មាន​ភ្លៀងខ្សោយ។

យ៉ាងណាក៏ដោយ ជាមួយ​នឹង​ការ​ជូនដំណឹង​ពី​អាកាសធាតុនេះ ក្រសួង​ស្នើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូម​ប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត ផ្គរ រន្ទះ ខ្យល់​កន្រ្តាក់ និង​ថែរក្សា​សុខភាព​នៅ​ក្នុង​ខណៈ​ដែល​ធាតុអាកាស​ក្តៅ​នៅ​ពេល​ថ្ងៃនេះ៕

ពីថ្ងៃនេះ រហូត​ដល់​ថ្ងៃទី១៦ ខែមីនា តំបន់ខ្លះ​សីតុណ្ហភាពអាច​ឡើង​ដល់​៣៩អង្សា ហើយ​ថែមទាំង​មាន​ខ្យល់​កន្រ្តាក់ទៀត


ពាក្យទាក់ទង