រកឃើញ​ឈើ​ខុស​ច្បាប់​២៤កំណាត់​ត្រូវ​ឈ្មួញ​លាក់ទុក​ក្នុង​ព្រៃ ព្រឹក​ឡើង​ឈ្មួញ​លួច​រំដោះ​យក​៤កំណាត់ទៅវិញ

ខេត្តរតនគិរី៖ ឈើ​ខុស​ច្បាប់​ចំនួន​២៤កំណាត់ ដែលជា​ប្រភេទឈើ​ស្រឡៅ មាន​មុខ​កាត់ពី៤០ ទៅ​៦០សង់ទីម៉ែត្រ ត្រូវ​បាន​កម្លាំង​អង្គការការពារព្រៃឈើ​សត្វព្រៃ និង​បរិស្ថាន សហការជាមួយ​កម្លាំង​អាវុធហត្ថ និង​នគរបាល​ការពារ​ព្រំដែនរកឃើញ​នៅ​ក្នុង​ចំការ​ស្វាយ​ចន្ទី​មួយ​កន្លែង ស្ថិត​នៅក្នុង​ភូមិ​ចង ឃុំ​ញ៉ាង ស្រុក​អណ្តូង​មាស កាលពី​ល្ងាច​ថ្ងៃទី៨ ខែមីនា ក្រោយ​ពីមានឈ្មួញ​ដឹក​យក​មក​លាក់ទុក​សម្រាប់​ការ​នាំចេញ។

ក្រោយ​ពី​រកឃើញ ដោយ​សារ​តែ​ពេលវេលា​ឈាន​ដល់យប់ជ្រៅ កម្លាំង​ត្រូវ​រង់ចាំ​ដល់ព្រឹក​ថ្ងៃទី៩ មីនា ទើប​ត្រឡប់​មក​ម្តង​ទៀត​ដើម្បី​ធ្វើ​ការ​ប្រមូល​ឈើ​នោះ ប៉ុន្តែ​នៅព្រឹក​ថ្ងៃទី៩ មីនា នោះ ឈើ​ចំនួន​៤កំណាត់​ត្រូវ​បាន​ឈ្មួញ​លួច​ទៅ​រំដោះ​យក​ទៅបាត់ ដោយ​សល់ត្រឹម​តែ​២០កំណាត់​ប៉ុណ្ណោះ។

យ៉ាងណាក៏ដោយ បច្ចុប្បន្នឈើទាំងអស់នេះ ត្រូវ​សមត្ថកិច្ចប្រមូលដឹកជញ្ជូនយកទៅ​រក្សាទុកនៅស្នាក់ការអាវុធហត្ថមូលដ្ឋានស្រុកអណ្ដូងមាសដើម្បីរង់ចាំប្រគល់បន្តទៅឲ្យជំនាញរដ្ឋបាលព្រៃឈើបរកែវចាត់ការបន្តតាមនីតិវិធី៕ សាវុទ្ធ

ពាក្យទាក់ទង

png