ក្រសួងអប់រំ​ចេញ​វិធានការបន្ទាន់ ក្នុង​ការ​បង្ការ​ជំងឺ​រលាកសួត Covid-19

បន្ទាប់ពីរក​ឃើញ​ករណី​បុរស​ជនជាតិ​ខ្មែរ​មួយ​រូប​មាន​ផ្ទុក​មេរោគ​កូវីដ-១៩​ នៅ​ថ្ងៃនេះ (៩ មីនា) ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ចេញ​សេចក្តីណែនាំមួយ​ក្នុង​​ការ​បង្ការ​ជំងឺ​រលាកសួត​ប្រភេទ​ថ្មីមួយ​នេះ​នៅ​តាម​អង្គភាព​ក្រោម​ឱវាទ​ក្រសួងអប់រំ និង​គ្រឹះស្ថាន​សិក្សា​សាធារណៈ និង​ឯកជន។

វិធានការទាំងនោះ គឺ​គ្រប់​អង្គភាព​ក្រោម​ឱវាទ​ក្រសួង ត្រូវ​រៀបចំ​ឲ្យ​មាន​សម្ភារៈ​សម្លាប់​មេរោគ ដូចជា អាល់កុល សាប៊ូ ជា​ដើម​សម្រាប់​លាង​សម្អាត​ដៃ​នៅ​តាម​អង្គភាព​របស់​ខ្លួន ហើយ​ត្រូវ​ពង្រឹង​ការ​អនុវត្ត​វិធានការ​អនាម័យ​ជាប់​ជា​ប្រចាម ដោយ​លាង​សម្អាត​ដៃ​ជាមួយ​ទឹកស្អាត និង​សាប៊ូ ឲ្យ​បាន​ញឹកញាប់ ពិសេស​មុន​ចាប់​កាន់​ចំណី​អាហារ​ទទួល​ទាន ឬ​ក្រោយ​ចេញពី​បង្គន់។

សម្រាប់គ្រឹះស្ថានសិក្សា ត្រូវ​រៀបចំ​ឲ្យ​មាន​ប្រព័ន្ធទឹកស្អាត កន្លែង​លាង​សម្អាត​ដៃ និងសាប៊ូជា​ប្រចាំ​ ហើយ​ត្រូវ​សហការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ ដើម្បី​ឆ្លើយតប​បាន​ទាន់ពេល​វេលា។ ហើយ​ប្រសិនបើ​មាន​ជន​មាន​រោគ​សញ្ញាសង្ស័យ​ដូចជា ក្អក កណ្តាស់ ផ្តាសាយ ហៀរសំបោរ ឈឺ​ក្បាល ឈឺ​បំពង់ក ពិបាក​ដក​ដង្ហើម រាគ ឬ​ក្អួត សូម​ណែនាំ​ឲ្យ​ទៅ​ទទួល​សេវា​ព្យាបាល​នៅ​មណ្ឌលសុខភាព ឬ​មន្ទីរពេទ្យ​ដែល​នៅជិត ឬ​ទំនាក់ទំនង​ទៅ​លេខ​ទូរស័ព្ទ ១១៥ របស់​ក្រសួងសុខាភិបាល៕

ពាក្យទាក់ទង