ការធ្វេស​ប្រហែស​របស់ឳពុកម្តាយ ធ្វើ​ឲ្យ​ក្មេង​ប្រុស​អាយុ​៦ឆ្នាំ​ម្នាក់​លង់ទឹក​ស្ទឹងស្លាប់


ខេត្តប៉ៃលិន៖ ក្រុមគ្រួសារមួយគ្រួសារដែល​បាននាំគ្នាពីស្រុកបវេល មកចូលរួម​កម្មវិធីឡើងផ្ទះបងប្អូន រួចក៏បាននាំកូនទៅមុជទឹកលេងនៅស្ទឹងតារាប តែដោយឪពុកម្តាយមានការឆ្វេសប្រហែស ក៏បណ្តោយឲ្យកូនចុះលេងទៅទឹកជ្រៅ រួច​ផុតជើងលង់ទឹកស្លាប់គួរឲ្យអាសូរ។

ហេតុការណ៍នេះបាន​កើតឡើងកាលពីវេលាម៉ោងប្រមាណជិត​១រសៀលថ្ងៃទី​៩​ ខែ​មីនា​ នេះ​ នៅចំណុចស្ទឹងតារាប​ ភូមិទួលល្វា​ សង្កាត់ទួលល្វា​ ក្រុង/ខេត្តប៉ៃលិន។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ​ វុធ​ សុធន​ ភេទ​ប្រុស​ អាយុ​ ៦​ឆ្នាំ​។

សមត្ថកិច្ចថា គ្រួសារមួយនេះបានមកលេងបងប្អូន និងមកចូលរួមពិធីឡេីងផ្ទះថ្មី​ នៅភូមិអូរតាពុកក្រោម​ សង្កាត់ទួលល្វា​ ក្រុង/ខេត្តប៉ៃលិន​ ហេីយក៏បានបង្ហួសទៅសម្រាកលេងកំសាន្តនៅម្តុំទឹកស្ទឹង​តារាប ដោយ​បាននាំក្មេងចុះលេងទឹក តែឪពុកម្តាយមិនបានប្រយ័ត្នទើបបណ្តាលឲ្យកូនលង់ស្លាប់តែម្តង។

បច្ចុប្បន្នសាកសពបានដឹកយកទៅធ្វេីបុណ្យតាមប្រពៃណីនៅ​ស្រុកកំណេីត៕ សុខហៃ

ការធ្វេស​ប្រហែស​របស់ឳពុកម្តាយ ធ្វើ​ឲ្យ​ក្មេង​ប្រុស​អាយុ​៦ឆ្នាំ​ម្នាក់​លង់ទឹក​ស្ទឹងស្លាប់
ការធ្វេស​ប្រហែស​របស់ឳពុកម្តាយ ធ្វើ​ឲ្យ​ក្មេង​ប្រុស​អាយុ​៦ឆ្នាំ​ម្នាក់​លង់ទឹក​ស្ទឹងស្លាប់


ពាក្យទាក់ទង