ចុះទៅជួយក្មេងៗលង់ទឹក បែរជាលង់ស្លាប់ខ្លួនឯង


ខេត្តរតនគិរី៖ បុរសម្នាក់បានស្លាប់ ក្រោយ​ពី​បុរសរូបនោះបានចុះ​ទៅ​ជួយ​ក្មេង​ប្រុស​ស្រី​២នាក់ដែល​កំពុង​លង់ទឹកទន្លេកាលពី​ល្ងាចថ្ងៃទី៧ ខែមីនា កន្លងទៅនេះ នៅរមណីយដ្ឋានឆ្នេរខ្សាច់ ស្ថិតនៅក្នុងភូមិហ្វាំង ឃុំប៉ុង ស្រុកវើនសៃ ខេត្តរតនគិរី។

សមត្ថកិច្ចនគរបាលស្រុកវើនសៃបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ លី សាមេត ភេទប្រុសអាយុ២៦ឆ្នាំ ជាមន្ត្រីមន្ទីរព័ត៌មានខេត្ត មានទីលំនៅភូមិអូរកន្សែងសង្កាត់បឹងកន្សែង ក្រុងបានលុងខេត្តរតនគិរី។

យ៉ាងណា​បន្ទាប់ពីទទួលបានព័ត៌មាន ភ្លាមកម្លាំងអធិការប្រចាំបញ្ជាផ្ទាល់ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំប៉ុង បានចុះទៅជួយអន្តរាគមន៍រាវរកសាកសពជនរងគ្រោះនៅក្នុងទឹកទន្លេ រួច​ក៏បានរកឃើញជនរងគ្រោះនៅវេលាម៉ោង៤និង៥៩នាទី៕ សាវុទ្ធ

ចុះទៅជួយក្មេងៗលង់ទឹក បែរជាលង់ស្លាប់ខ្លួនឯង
ចុះទៅជួយក្មេងៗលង់ទឹក បែរជាលង់ស្លាប់ខ្លួនឯង
ចុះទៅជួយក្មេងៗលង់ទឹក បែរជាលង់ស្លាប់ខ្លួនឯង


ពាក្យទាក់ទង