យោធាកូរ៉េ​ខាង​ត្បូង ៖ កូរ៉េខាងជើង​បាន​បាញ់​មីសីលនៅព្រឹក​ថ្ងៃចន្ទនេះ

(កូរ៉េ)៖ មន្រ្តីយោធា​កូរ៉េ​ខាង​ត្បូង​បាន​ឲ្យដឹងថា នៅព្រឹក​ថ្ងៃចន្ទ (៩ មីនា) កូរ៉េ​ខាង​ជើង​បាន​បាញ់​កាំជ្រួច​ផ្លោង​ចំនួន៣គ្រាប់ ឆ្ពោះទៅទិសខាងកើតពីលើសមុទ្រក្នុង​តំបន់សុនដុក ខេត្តហាំងហ្គុង។

ការបាញ់កាំជ្រួចផ្លោងចំនួន៣គ្រាប់លើកនេះរបស់កូរ៉េខាងជើង គឺធ្វើឡើងមិនដល់មួយសប្តាហ៍ផង ក្រោយពីប្រទេសមួយនេះ បានបាញ់សាកល្បងមីស៊ីលរយៈចម្ងាយខ្លីចំនួន២គ្រាប់។

យ៉ាងណាក៏ដោយ យោធា​កូរ៉េ​ខាង​ជើង​បាន​ចេញ​សេចក្តីរាយការណ៍ដោយថា ខ្លួន​កំពុងត្រួតពិនិត្យសម្រាប់ការបាញ់បង្ហោះបន្ថែម និងរក្សាការត្រៀមខ្លួន៕

ពាក្យទាក់ទង

png