ករណី Covid-19 នៅ​កម្ពុជា សហព័ន្ធស្រូវអង្ករប្រាប់​ប្រជាពលរដ្ឋ​កុំ​ឲ្យ​មាន​ការ​ព្រួយបារម្ភ ហើយ​ប្រកាស​លក់អង្ករ​ចាប់ពីថ្ងៃទី៩ មីនា


រាជធានីភ្នំពេញ៖ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​ប្រកាស​ថា ខ្លួន​នឹង​រៀបចំ​បើក​លក់អង្ករ​នៅ​ពីរ​ទីតាំង​ក្នុង​រាជធានីភ្នំពេញក្នុង​តម្លៃ​សមរម្យ ចាប់ពីថ្ងៃទី៩ មីនា ខាងមុខ​នេះ ដើម្បីដោះ​ស្រាយ​កង្វល់ និង​ទប់ស្ថានការណ៍​ពី​ជនឆក់ឱកាសនិយម​តម្លើង​ថ្លៃអង្ករ ក្រោយ​ពី​មាន​ព័ត៌មាន នៃ​ការ​រីករាល​នៃជំងឺ​ឆ្លង កូវីត១៩ ។

ជាមួយ​គ្នា​សហព័ន្ធស្រូវ​អង្ករ​កម្ពុជា ក៏​បាន​អំពាវនាវ​ដល់បងប្អូន​ប្រជាពលរដ្ឋទាំងអស់ សូម​កុំ​មាន​ការ​ភ័យ​ព្រួយបារម្ភ​លើ​បញ្ហា​ខ្វះ​អង្ករ ដោយ​ថា ខ្លួន​មាន​សមាជិក​ជា​រោង​ម៉ាស៊ីន​កិនស្រូវ​ជាង​៤០០ ដោយ​មាន​បរិមាណ​ស្រូវ​គ្រប់គ្រាន់​សម្រាប់​ផ្គត់ផ្គង់​ជូន​តាម​តម្រូវ​ការ​ក្នុង​ស្រុក និង​សម្រាប់​នាំ​ចេញ រហូត​ដល់​រដូវ​ប្រមូល​ផល​ខាងមុខ៕

ករណី Covid-19 នៅ​កម្ពុជា សហព័ន្ធស្រូវអង្ករប្រាប់​ប្រជាពលរដ្ឋ​កុំ​ឲ្យ​មាន​ការ​ព្រួយបារម្ភ ហើយ​ប្រកាស​លក់អង្ករ​ចាប់ពីថ្ងៃទី៩ មីនា


ពាក្យទាក់ទង

png