ក្រសួងសុខាភិបាល​បញ្ជាក់ថា បុរសជនជាតិ​ខ្មែរ​ដែលមាន Covid-19 មានសុខភាពល្អ មិន​មានរោគ​សញ្ញា​ទេ


រាជធានីភ្នំពេញ៖ នៅ​វេលាម៉ោង​ប្រមាណ៩យប់ ថ្ងៃទី៧ ខែមីនា នេះ នាយកដ្ឋាន​ប្រយុទ្ធ​ប្រឆាំង​នង​ជំងឺ​ឆ្លង (CDC) របស់​ក្រសួងសុខាភិបាល​បាន​ប្រកាស​ថា បុរសអាយុ៣៨ឆ្នាំ​ ដែល​រក​ឃើញ​វិជ្ជាមាន Covid-19 នោះ មានសុខភាពល្អ​ និងមិនមានរោគសញ្ញានោះទេ​។

ជាមួយ​គ្នា​នេះ អ្នកប៉ះពាល់ផ្ទាល់​ ៤នាក់​ទៀត​ និង​ ៤០នាក់​ប៉ះពាល់ប្រយោល ជាមួយអ្នកជំងឺជនជាតិជប៉ុន​ ដែលតំរូវឲ្យ​គាត់នៅដោយឡែកពីគេចំនួន​ ១៤ថ្ងៃ​ និងតាមដានសុខភាព​នោះ រហូតពេលនេះពួកគាត់ពុំទាន់មានរោគសញ្ញានៅឡេីយទេ​ តែគ្រូពេទ្យ​ក៏តំរូវយកវត្ថុវិភាគទាំងអស់មកពិនិត្យ ។

គួរ​បញ្ជាក់ថា នៅ​យប់ថ្ងៃទី​ ៧​ មីនា​ កម្ពុជាបានរកឃេីញ​ករណី Covid-19 ថ្មីមួយទៀត​ ដែលជាជនជាតិខ្មែរ​ ភេទប្រុស​ អាយុ​ ៣៨ឆ្នាំ​ ដែលគាត់បានប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺជនជាតិជប៉ុនមានវិជ្ជមាន​ COVID-19 ហេីយ៣នាក់ផ្សេងទៀតដែលប៉ះពាល់ផ្ទាល់ដែរមិនបានរកឃេីញវិជ្ជមាន​ COVID-19 ទេ​ ។ ដូច្នេះ គិត​មក​ទល់ពេលនេះ កម្ពុជាមាន២​ករណី​ហេីយ​ ដោយ​ករណីមុន​គឺជាជនជាតិ​ចិន​ ហេីយបានព្យាបាលជាសះស្បេីយដោយគ្រូពេទ្យនៅក្រុងព្រះសីហនុ​ និងបានវិលត្រឡប់ទៅប្រទេសចិនវិញ​នៅថ្ងៃទី​ ១០​ កុម្ភ:​ ២០២០​៕

ក្រសួងសុខាភិបាល​បញ្ជាក់ថា បុរសជនជាតិ​ខ្មែរ​ដែលមាន Covid-19 មានសុខភាពល្អ មិន​មានរោគ​សញ្ញា​ទេ


ពាក្យទាក់ទង