សាលារៀនទាំងអស់​ក្នុង​ក្រុង​សៀមរាបត្រូវ​បិទទ្វារ​បណ្តោះអាសន្ន ក្រោយ​ពីរកឃើញ​ជនជាតិ​ខ្មែរ​ម្នាក់​មាន Covid-19

រាជធានីភ្នំពេញ៖ គ្រឹះស្ថាន​សិក្សា​សាធារណៈ និង​ឯកជនទាំងអស់​នៅ​ក្នុង​ក្រុង​សៀមរាប ខេត្ត​សៀមរាប ត្រូវ​ប្រកាស​ឲ្យ​ផ្អាក​ការ​សិក្សា​ជា​បណ្តោះអាសន្ន រហូត​ដល់​មាន​ការ​ជូនដំណឹង​ជា​ថ្មី។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​ក្រសួងអប់រំ យុវជន និង​កីឡា នៅយប់ថ្ងៃទី៧ មីនា នេះ។

ការ​ផ្អាក​មិន​ឲ្យ​សាលា​រៀន​នៅ​ក្រុងសៀមរាបនេះ ត្រូវ​ក្រសួងបញ្ជាក់ថា ជាវិធានការ​ទប់ស្កាត់​ការ​រីករាលដាល នៃជំងឺ Covid-19 បន្ទាប់ពី​មាន​ការ​រកឃើញករណីមេរោគនេះ នៅ​លើ​បុរស​ជនជាតិ​ខ្មែរ​មួយ​រូប ដែល​ប៉ះពាល់​ផ្ទាល់ជាមួយ​ជនជាតិ​ជប៉ុន​មាន​ផ្ទុក​មេរោគ Covid-19 ហើយ​បាន​ចាក​ចេញពី​ខេត្ត​សៀមរាប ទៅ​កាន់ប្រទេស​ជប៉ុន​កាលពី​ពេលថ្មីៗនេះ។

គួរ​បញ្ជាក់ថា នៅ​ល្ងាច​ថ្ងៃនេះ ក្រសួង​សុខាភិបាល​កម្ពុជា​បាន​ធ្វើ​សន្និសីទ​កាសែត ដោយ​ប្រកាស​ថា បាន​រក​ឃើញ​មេរោគ Covid-19 នៅ​លើ​បុរស​ជនជាតិ​ខ្មែរ​ម្នាក់អាយុ​៣៨ឆ្នាំ ដែល​ធ្វើ​ការ​ស្និទ្ធ​ជាមួយ​ជនជាតិ​ជប៉ុន ដែលត្រូវ​រកឃើញមានរោគ Covid-19 នោះ៕

ពាក្យទាក់ទង

png