អាវុធហត្ថខេត្តរតនគិរីចុះបង្ក្រាបឈើ21កំណាត់ ប្រគល់ឲ្យមេព្រៃចាត់ការបន្ត


ខេត្តរតនគិរី៖ កម្លាំងកងរាជអាវុធហត្ថខេត្តរតនគិរីកាលពីពេលថ្មីនេះ បានចុះបង្ក្រាបឈើស្រឡៅជាច្រើនកំណាត់ដែលក្រុមឈ្មួញដឹកយកមកលាក់ទុកនៅក្នុងព្រៃរងចាំឱកាសល្អនិងដឹកបន្តទៅប្រទេសវៀតណាម។

ប្រតិបត្តិការចុះបង្ក្រាបនេះបានធ្វើឡើងនៅវេលាម៉ោង១១និង៤០នាទីព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០
ត្រង់ចំណុចភូមិម្លូរ ឃុំញ៉ាង ស្រុកអណ្ដូងមាស ខេត្តរតនគិរី
បានប្រទះឃើញគំនរឈើជាច្រើនកំណាត់ដែលក្រុមឈ្មួញទុច្ចរឹតបានកាប់បំផ្លាញព្រៃឈើយ៉ាងរង្គាល។

សមត្ថកិច្ចអាវុធហត្ថខេត្តបានឲ្យដឹងថា ឈើដែលសមត្ថកិច្ចចុះបង្ក្រាបនេះជាប្រភេទឈើស្រឡៅ មានមុខកាត់ធំៗប្រវែង៣ម៉ែត្រ ចំនួន២១កំណាត់ ដែលក្រុមឈ្មួញមិនស្គាល់អត្តសញ្ញាណបានដឹកជញ្ជូនយកមកទំលាក់ទុកចោលនៅក្នុងភូមិសាស្ត្រខាងលើនេះ ប៉ុន្តែសមត្ថកិច្ចមិនទាន់បានធ្វើការវាស់វែងនៅឡើយទេ។

ក្រោយពីសមត្ថកិច្ចចុះបង្ក្រាបនិងរឹបអូសឈើយកមករក្សាទុកនៅទីស្នាក់ការអាវុធហត្ថមូលដ្ឋានលេខ៧៨៧ដេីម្បីប្រគល់ទៅឲ្យសមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើធ្វើការវាស់វែងនិងចាត់វិធានការទៅតាមនីតិវិធីច្បាប់បន្ត៕ដោយ សាវុទ្ធ

អាវុធហត្ថខេត្តរតនគិរីចុះបង្ក្រាបឈើ21កំណាត់ ប្រគល់ឲ្យមេព្រៃចាត់ការបន្ត


ពាក្យទាក់ទង

png