មិនប្រយ័ត្ន រថយន្តក្រឡុកសុីម៉ង់ត៌បើកធ្លាក់លូដែលកំពុងស្ថាបនា

ខេត្តព្រះសីហនុ៖ នៅថ្ងៃត្រង់ ថ្ងៃសៅរ៍ ទី៧ ខែមីនា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយខ្លួនឯងដោយរថយន្តក្រឡុកសុីម៉ង់ត៌បើកបរមិនប្រយ័ត្ន ក៏ធ្លាក់លូដែលកំពុងធ្វើតាមចិញ្ចើមផ្លូវ បណ្តាលអោយក្រឡាប់ផ្ងារជើង តែមិនបណ្តាលឲ្យនរណាម្នាក់រងរបួសនោះទេ។

ហេតុការណ៍នេះបានកើតឡើងនៅភូមិ០៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

បើតាមប្រភពពីសមត្ថកិច្ចបានអោយដឹងថា រថយន្តដែលក្រឡាប់នេះម៉ាក DONGFENG ពណ៌សរ ពាក់ស្លាកលេខ ព្រះសីហនុ 5A-6064។

បច្ចុប្បន្នរថយន្តខាងលើត្រូវបានខាងក្រុមហ៊ុន SP អោយរថយន្តស្ទួចមកស្ទួចចេញពីកន្លែងកើតហេតុការណ៍នោះផងដែរ។

ដោយ កុប ហ្វារីត