រដ្ឋបាលខេត្តបាត់ដំបងហាមមិនអោយដឹកប្រេងក្នុងឱកាសពិធីបុណ្យទន្លេរ


ខេត្តបាត់ដំបង: ស្របពេលដែលថ្ងៃពិធីបុណ្យទន្លេកាន់តែជិតឈានមកដល់ កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០ ម្សិលមិញនេះរដ្ឋបាលខេត្តបាត់ដំបងបានចេញសេចក្តីជូនដំណឹងដល់ម្ចាស់អាជីវកម្មស្ថានីយប្រេងឥន្ធន:និងឧស្ម័នហ្គាសគ្រប់ប្រភេទអោយធ្វើការផ្អាកការនាំចូលមួយរយ:ក្នុងថ្ងៃប្រារព្វពិធីបុណ្យទន្លេ គោលបំណងអោយម្ចាស់អាជីកម្មខាងលើចូលរួមចំណែកថែរក្សាសុវត្តិភាពសាធារណ:ទាំងអស់គ្នាក្នុងពិធីបុណ្យជៀសវាងមានបញ្ហាណាមួយដែលនិងកើតឡើងដោយជាយថាហេតុណាមួយស្របតាមអាកាសធាតុកំពុងតែមានកម្កៅខ្លាំងផង។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលសាលាខេត្តបានអោយដឹងដែរថា ដើម្បីអោយសេចក្តីជូនដំណឹងនេះប្រកបដោយការអនុវត្តន៍ខ្ពស់ខាងរដ្ឋបាលសាលាខេត្តក៏ស្នើសុំអោយសមត្ថកិច្ចគ្រប់អង្គភាពស្ថាប័ន្ធពាក់ព័ន្ធជុំវិញខេត្តចូលរួមអនុវត្តន៍លើខ្លឹមសារនៃសេចក្តីជូនដំណឹងនេះអោយកាន់តែមានប្រសិទ្ធភាពខ្ពស់ផងដែរ។

ខ្លឹមសារនៃសេចក្តីជូនដំណឹងរបស់រដ្ឋបាលសាលាខេត្តដែលបានចេញនៅថ្ងៃទី០៦ ខែមីនា ម្សិលមិញនេះមានខ្លឹមសារថា÷រដ្ឋបាលសាលាខេត្តសូមជម្រាបជូនដំណឹងដល់លោក,លោកស្រីម្ចាស់អាជីវកម្មស្ថានីយដេប៉ូប្រេងឥន្ធនៈនិងឧស្ម័នហ្គាសគ្រប់ប្រភេទដែលមានទីតាំងស្ថិតក្នុងទីប្រជុំជនក្រុង/ខេត្តបាត់ដំបងជ្រាបថា៖រដ្ឋបាលខេត្តបាត់ដំបងនឹងរៀបចំពិធីបុណ្យទន្លេលើកទី៦ឆ្នាំ២០២០ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១២ដល់ថ្ងៃ១៥ខែមីនាឆ្នាំ២០២០។

ដើម្បីរក្សាបានសណ្តាប់ធ្នាប់សុវត្ថិភាពសាធារណៈក៏ដូចជាបញ្ចៀសបាននូវការកកស្ទះចរាចរណ៍ក្នុងពិធីខាងលើនេះរដ្ឋបាលខេត្តសូមធ្វើការណែនាំដល់លោក,លោកស្រីដែលជាម្ចាស់អាជីវកម្មទាំងអស់ធ្វើការផ្អាកការដឹកជញ្ជូនប្រេងឥន្ធនៈនិងឧស្ម័នហ្គាសគ្រប់ប្រភេទចូលក្នុងស្ថានីយនិងដេប៉ូក្នុងអំឡុងពេលប្រារព្ធពិធីរយៈពេល០៤ថ្ងៃដោយ(ចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៥ខែមីនាឆ្នាំ២០២០)ខាងមុខនេះ។

ខ្លឹមសារដដែលបន្តថាទន្ទឹមនឹងនេះផងដែរសូមលោក,លោកស្រីត្រៀមលក្ខណៈក្នុងការរៀបចំស្តុកប្រេងឥន្ធនៈនិងឧស្ម័នហ្គាសឱ្យបានមុនកាលបរិច្ឆេទកំណត់ព្រមទាំងមានការប្រុងប្រយ័ត្នខ្ពស់លើអគ្គីភ័យដែលអាចកើតមានឡើងជាយថាហេតុណាមួយនៅតាមទីតាំងអាជីវកម្មរបស់ខ្លួន។

ក្នុងករណីមិនមានការត្រៀមបម្រុងរក្សាស្តុកប្រេងឥន្ធនៈទុកដូចបានជម្រាបជូនខាងលើនេះទេ រដ្ឋបាលខេត្តមិនទទួលខុសត្រូវរាល់ការខូចផលប្រយោជន៍របស់លោក,លោកស្រីឡើយអាស្រ័យហេតុនេះសូមលោក,លោកស្រីចូលរួមអនុវត្តតាមសេចក្តីជូនដំណឹងខាងលើនេះឱ្យមានប្រសិទ្ធភាពប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕

ដោយ រៀម សាលី

រដ្ឋបាលខេត្តបាត់ដំបងហាមមិនអោយដឹកប្រេងក្នុងឱកាសពិធីបុណ្យទន្លេរ
រដ្ឋបាលខេត្តបាត់ដំបងហាមមិនអោយដឹកប្រេងក្នុងឱកាសពិធីបុណ្យទន្លេរ


ពាក្យទាក់ទង