កាយដីអូរមក​ចាក់​បាតផ្ទះ ដោយ​ទាំង​គ្រាប់មីន៥គ្រាប់មក​ដែរ


ខេត្តបាត់ដំបង៖ គ្រាប់មីនជាច្រើនគ្រាប់ត្រូវបានពលរដ្ឋប្រទះ នៅ​ចំណុច​ភូមិ​បឹងសង្កែ ឃុំ​អំពិល​ប្រាំដើម ស្រុក​បវេល នៅព្រឹកថ្ងៃទី៧ ខែមីនា នេះ ក្រោយ​ពីពលរដ្ឋ​បាន​កាយដីពីអូរ យក​មក​ចាក់​បាតផ្ទះ។

លោកវរសេនីយ៍ទោ សុខ សារិន អធិការនគរបាលស្រុកបវេល បានឲ្យ​ដឹងថា ក្រោយ​ពីទទួលបាន​ព័ត៌មាន លោកបានចាត់ឲ្យ​កម្លាំងទៅពិនិត្យមើលជាក់ស្តែង នឹងបានរកឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន៥គ្រាប់ ដែលជាប្រភេទគ្រាប់មីន មានសញ្ញាលេខបូកជាសម្គាល់។

រហូតមកដល់ពេលនេះ គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះខាងលើត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកបវេលយករក្សាទុកដើម្បីប្រគល់ជូនអង្គភាពកំចាត់មីនកម្ពុជា CMAC នាំយកទៅដើម្បីរងចាំពេលវេលាដុតកម្ទេចចោលនៅពេលថ្ងៃខាងមុខ៕

ដោយ៖ រៀម សាលី

កាយដីអូរមក​ចាក់​បាតផ្ទះ ដោយ​ទាំង​គ្រាប់មីន៥គ្រាប់មក​ដែរ
កាយដីអូរមក​ចាក់​បាតផ្ទះ ដោយ​ទាំង​គ្រាប់មីន៥គ្រាប់មក​ដែរ
កាយដីអូរមក​ចាក់​បាតផ្ទះ ដោយ​ទាំង​គ្រាប់មីន៥គ្រាប់មក​ដែរ


ពាក្យទាក់ទង