ល្ងាចមិញ​រថយន្ត៥គ្រឿងបុកបន្តគ្នានៅ​ចំណោតយាយម៉ៅខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ៖ កាលពី​វេលាម៉ោងប្រមាណ៣ រសៀល ថ្ងៃសុក្រម្សិលមិញ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តចំនួន៥គ្រឿងបាន​បុករះបន្តកន្ទុយគ្នា នៅចំណុចចំណោតលោកយ៉ាយម៉ៅ ស្ថិតក្នុងភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានរថយន្តកុងតឺន័រ Fuso ពណ៌ខៀវបៃតងពាក់ស្លាកលេខ ភ្នំពេញ 3A-3192 បើកបរក្នុង​ល្បឿនលឿន លុះដល់ចំណុចកើតហេតុក៏មានរថយន្តម៉ាក Toyota inova ពណ៌សស្លាកលេខ ភ្នំពេញ 2BD-1389 បើកប៉ះរថយន្តHyundai starex ពណ៌ទឹកប្រាក់ស្លាកលេខ ព្រះសីហនុ 2A- 8562 បណ្ដាលឲ្យ​រថយន្ត Hyundai starex បុកប៉ះជាមួយរថយន្តស្ទូចម៉ាកFuso ពណ៌សស្លាកលេខភ្នំពេញ 3A-7909 ដែលកំពុងធ្វើផ្លូវ បន្ទាប់មករថយន្តកុងទីន័រម៉ាក Fuso ដែលបើកស្របទិសដៅគ្នាក៏បានបុកក្បាលឡានស្ទូចក្រឡាប់ទៅបុកនឹងទ្រូងផ្លូវធ្វើឲ្យ​ដាច់កន្ទុយកុងកុងទីន័រក្រឡាប់ប៉ះឡានម៉ាក Tico ពណ៌ក្រហមពាក់ស្លាកលេខ កណ្ដាល 2A-0664 មួយគ្រឿងទៀតបធ្វើ​ឲ្យ​ខូចខាតយ៉ាងដំណំ។

សូមបញ្ជាក់ផងដែរថា ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះបណ្តាលអ្នកបើកបររថយន្តកុងតឺន័រម្នាក់រងរបួសជើង នឹង​ត្រូវ​បានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។

ក្រោយកើតហេតុសមត្ថកិច្ចចរាចរណ៍ផ្លូវគោកលោកបានធ្វើការវាស់វែង និងស្ទួចរថយន្តទាំង ៥គ្រឿងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីបន្តការដោះស្រាយតាមនីតិវិធីច្បាប់៕

ដោយ៖ កុប ហ្វារីត