ធនាគារជាតិអំពាវនាវ​ឲ្យ​គ្រឹះស្ថាន​ធនាគារ​នានា បន្ត​ផ្តល់ប្រាក់​កម្ចី និង​រកវិធី​ពន្យារ​ការសងចំពោះអាជីវកម្ម​ដែល​ប៉ះពាល់​ដោយ Covid-19


រាជធានីភ្នំពេញ៖ ខណៈ​ដែល​មាន​អាជីវកម្ម​ក្នុង​មួយ​ចំនួនកំពុង​ជួប​បញ្ហា ដោយ​សារ​​​ផល​ប៉ះពាល់​ នៃ​​ជំងឺ​ផ្លូវ​ដង្ហើម​ប្រភេទថ្មី Covid-19 នោះ កាលពីពេលថ្មីៗនេះ ធនាគារ​ជាតិ នៃ​កម្ពុជា បានធ្វើ​ការ​អំពាវនាវ​មួយ​ទៅ​ដល់​គ្រឹះស្ថានធនាគារ និង​មីក្រូ​ហិរញ្ញវត្ថុ​ទាំងអស់ សូម​បន្ត​ផ្តល់​ប្រាក់កម្ចី និង​រិះរក​វិធីពន្យារ​ការ​សងត្រឡប់វិញ។

ក្នុង​កិច្ច​ប្រជុំ​ជាមួយ​គ្រឹះស្ថានធនាគារ និង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​កាលពី​ដើម​សប្តាហ៍​នេះ លោក រ័ត្ន សុវណ្ណនរៈ អគ្គនាយក​ត្រួតពិនិត្យ នៃធនាគារ​ជាតិ បាន​លើក​ឡើង​នូវ​វិធានការ​ចំនួន៣ចំណុច ដើម្បី​ការពារ​ផល​ប៉ះពាល់​ដែល​ជះឥទ្ធិពល​ពី​ការ​រីករាល​ដាល​ជា​សកល នៃវីរុស Covid-19 នោះគឺ ទី​១៖ ត្រូវ​បន្ត​ផ្តល់​ឥណទាន​ឱ្យ​កាន់តែ​សកម្ម​ដល់​វិស័យ​អាទិភាព ដើម្បី​ធានា​និរន្តរភាព​អាជីវកម្ម​ទាំងនោះ ទី​២ ៖ រក្សា​ភាពទន់ភ្លន់​តាម​លទ្ធភាព​ជាក់ស្តែង តាមរយៈ​ការពិនិត្យ​លទ្ធភាព​ក្នុង​ការបន្ធូរបន្ថយ និង​ពន្យារពេល​នៃ​ការសង​ប្រាក់​ដើម និង​ការប្រាក់ ពិសេស​ចំពោះ​ម្ចាស់​អាជីវកម្ម​ក្នុង​វិស័យ​សណ្ឋាគារ និង​ផ្ទះ​សំណាក់ និង​វិស័យ​ពាក់ព័ន្ធ​ទេសចរណ៍​ផ្សេងៗ​ទៀត និង ទី​៣៖ បន្ត​តាមដាន និង​ដាក់ចេញ​វិធានការ​ការពារ​ការរីករាលដាល​នៃ​វីរុស Covid-19 ទៅលើ​បុគ្គលិក និង​អតិថិជន ដើម្បី​ធានា​ឱ្យ​បាន​និរន្តរភាព​ប្រតិបត្តិការ​របស់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ជា​ប្រក្រតី​៕

ធនាគារជាតិអំពាវនាវ​ឲ្យ​គ្រឹះស្ថាន​ធនាគារ​នានា បន្ត​ផ្តល់ប្រាក់​កម្ចី និង​រកវិធី​ពន្យារ​ការសងចំពោះអាជីវកម្ម​ដែល​ប៉ះពាល់​ដោយ Covid-19


ពាក្យទាក់ទង

png