សូមឲ្យមានការប្រឆាំងអំពើពុករលួយដូចភ្លៀងរលឹម និងជឿជាក់


ភ្នំពេញ៖​ សាលាដំបូងរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី០៥ មីនា បានសម្រេចឃុំខ្លួនអតីត​ប្រធានមន្ទីរសុរិយោដីខេត្តព្រះសីហនុម្នាក់ឈ្មោះ នួន ប៉ុក ពីបទពុករលួយ ។ ការឃុំខ្លួន បាន​ផ្ដើមឲ្យមានការសាទរ និងភ្ញាក់ផ្អើលខ្លាំងនៅលើបណ្ដាញសង្គម សម្រាប់ប្រទេសដែលល្បីពីរឿងពុករលួយ តែហាក់ពុំសូវឃើញមានភាពសកម្ម ក្នុងការប្រឆាំងអំពើពុករលួយនេះ ។

ពួកអ្នកលេងបណ្ដាញសង្គម ភាគច្រើន បានកត់សម្គាល់ថា ស្ទើរតែជាងមួយទសវត្សរ៍ហើយ ដែលកម្ពុជា ត្រូវបានដុតរោលដោយសារសង្រ្គាមដីធ្លី ។ ទិដ្ឋភាព នៃការតវ៉ាប្រឆាំង និងការបង្រ្កាបចំពោះករណីនេះ ពេលខ្លះបានធ្វើឲ្យកម្ពុជាខ្មាស់គេយ៉ាងធ្ងន់ធ្ងរ អំពីការបំពានខាងសិទ្ធិមនុស្ស ។ សម្ដេចនាយករដ្ឋមន្ត្រី ជាញយដងបានបង្ហាញនូវភាពរធុញថប់ ខណៈ​ដែលបើកភ្នែកឡើងឃើញក្រុមអ្នក​តវ៉ាមកលើកបដា និងការបង្រ្កាប់យ៉ាងចម្រូងសម្រាស ពេញមុខផ្ទះ ។

តែរឿងរ៉ាវដ៍រំខាននេះ ត្រូវបាន​រកឃើញ ដែលនាំទៅដល់ការចាប់ខ្លួន​ប្រធាន - អនុប្រធាន និងមន្ត្រី នៃមន្ទីរសុរិយោដី ខេត្តពោធិ៍សាត់ យ៉ាងហោចណាស់៣នាក់ញាត់គុកកាលពីឆ្នាំទៅ ក្រោមបញ្ជាផ្ទាល់ពីសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ។ សម្ដេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ពួកគេបាន​ចរចា ជំរិតទារប្រាក់ពុករលួយ ដោយគ្មានញញើត​ !

ក្នុងបរិបទនេះ ការសម្រេចឃុំខ្លួន នួន ប៉ុក កាលពីល្ងាចម្សិលមិញ ត្រូវគេរំពឹងថា នឹងធ្វើឲ្យ​វិបត្តិដីធ្លី​នៅកម្ពុជាថមថយ , មិនធ្វើឲ្យកម្ពុជា ខ្មាស់គេ មិនធ្វើឲ្យនាយករដ្ឋមន្ត្រីល្វីងមុខ ..។ ប៉ុន្តែយ៉ាងណាក៍ដោយ សូមឲ្យចំណាត់ការប្រឆាំងជនពុករលួយនេះ ប្រព្រឹត្តទៅ ដូចភ្លៀងរលឹម និងជឿជាក់បាន ៕ វិទូរ្យ

សូមឲ្យមានការប្រឆាំងអំពើពុករលួយដូចភ្លៀងរលឹម និងជឿជាក់ សូមឲ្យមានការប្រឆាំងអំពើពុករលួយដូចភ្លៀងរលឹម និងជឿជាក់ សូមឲ្យមានការប្រឆាំងអំពើពុករលួយដូចភ្លៀងរលឹម និងជឿជាក់

 


ពាក្យទាក់ទង