សំរាមប្លាស្ទីក១៤ កុងតឺន័រ ត្រូវបានបញ្ជូនចេញ ពីកម្ពុជាហើយ


(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានឲ្យដឹងនាថ្ងៃទី២៣ សីហា នេះថា ក្រុមហ៊ុន Chungyuen Plastic Manufactur CO, LDT ដែលនាំចូលប្លាស្ទីក៨៣ កុងតឺន័រ មកកាន់ក្រុងព្រះសីហនុ នោះ បានបញ្ជូនទៅកាន់ប្រទេសដើមវិញ ១៤កុងតឺន័រហើយ ។

ស្ថាប័ននេះបានឲ្យដឹង នៅក្នុងសេចក្ដីជូនដំណឹងមួយថា គិតមកដល់ថ្ងៃទី២៣សីហា នេះសាមីក្រុមហ៊ុនបានបង់ប្រាក់ពិន័យ ចូលថវិកាជាតិគ្រប់ចំនួន ព្រមទាំងបង់ចំណតផែ និងថ្លៃកប៉ាល់មួយចំនួន ហើយក៍បានដឹកជញ្ជូនកាកសំណល់ប្លាស្ទីក ចេញពីកម្ពុជា ចំនួន១៤កុងតឺន័រ កាលពីយប់ថ្ងៃទី២០ សីហា។ ចំណែក៦៩ កុងតឺន័រទៀតដែលនៅសេសសល់ ត្រូវបានអគ្គនាយកដ្ឋានគយប្រាប់ថា ដោយសាស្ទះជើង កប៉ាល ហើយថា គេនឹងជញ្ជូនចេញឲ្យអស់ចាប់ពីថ្ងៃទី២៤ សីហា ដល់ថ្ងៃទី ២៥ តុលា ឆ្នាំ ២០១៩ ។

គួរបញ្ជាក់ថា កាកសំណល់ប្លាស្ទីកចំនួន៨៣ កុងតឺន័រ ដែលមានទម្ងន់ប្រមាណ១.៦០០តោន ត្រូវបានគេរកឃើញ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីថ្ងៃទី១៦ កក្កដា បន្ទាប់ពីក្រសួងបរិស្ថាន និងស្ថាបនគយ សង្ស័យហើយបានគាស់ទូរកុងតឺន័រទាំងនោះ ដើម្បីធ្វើការត្រួតពិនិត្យ៕

សំរាមប្លាស្ទីក១៤ កុងតឺន័រ ត្រូវបានបញ្ជូនចេញ ពីកម្ពុជាហើយ សំរាមប្លាស្ទីក១៤ កុងតឺន័រ ត្រូវបានបញ្ជូនចេញ ពីកម្ពុជាហើយ សំរាមប្លាស្ទីក១៤ កុងតឺន័រ ត្រូវបានបញ្ជូនចេញ ពីកម្ពុជាហើយ


png