មនុស្ស​​ជាង​​៤០​នាក់​នៅ​​សៀម​រាប​​ត្រូវ​​ដាក់​​ឲ្យ​​នៅ​​ដោយ​​ឡែក ក្រោយ​​រក​ឃើញ Covid-19 លើ​​បុរស​​ជន​ជាតិ​ជប៉ុន​

រាជធានីភ្នំពេញ៖ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង (CDC) បាន​ឲ្យដឹងនៅ​រសៀល​ថ្ងៃនេះ​ថា មាន​មនុស្ស​ជាង​៤០នាក់ ដោយ​ក្នុង​នោះ​មាន​អ្នក​ប៉ះពាល់​ផ្ទាល់​ចំនួន​៤នាក់ និង​អ្នក​ប៉ះពាល់​ប្រយោល​ចំនួន​៤០នាក់ ជាមួយ​បុរស​ជនជាតិជប៉ុន ដែល​ត្រូវ​រកឃើញ​មានផ្ទុកមេរោគ ​Covid-19 ពេល​ទៅ​ដល់​ប្រទេស​ជប៉ុន​នោះ ត្រូវ​ដាក់​ឲ្យ​នៅដោយឡែកពីគេចំនួន​ ១៤ថ្ងៃ​ និងតាមដានសុខភាព។

សូមបញ្ជាក់ថា ជនជាតិជប៉ុនដែល​មាន​អាយុ​ប្រមាណ​៤០ឆ្នាំ គឺជាអ្នកធុរកិច្ចបានធ្វេីដំណេីរជាបន្តបន្ទាប់ក្នុងរយ:ពេលខ្លីពី​ ប្រទេសវៀតណាម​ ប្រទេសថៃ​ ប្រទេសហ្វ៊ីលីពីន​ ប្រទេសកម្ពុជា​ បន្ទាប់មកទៅវៀតណាម​ និងត្រឡប់ទៅប្រទេសជប៉ុនវិញ ហេីយត្រូវ​គេ​រកឃេីញវិជ្ជមាននូវ​វីរុស COVID-19 ។

យ៉ាងណាក៏ដោយ រហូតដល់ម៉ោង​ ៤​ល្ងាច​ ថ្ងៃទី​ ៥​ មីនា​ ២០២០​ នេះ ក្រសួង​សុខាភិបាល​កម្ពុជា នៅ​មិនទាន់រកឃេីញ​ករណីថ្មីនៅឡេីយទេ​៕

ពាក្យទាក់ទង