មនុស្ស​៥១នាក់ ដែល​ធ្វើដំណើរ​​មក​ពី​ខេត្ត​សៀមរាបត្រូវ​គេ​ដាក់​ឲ្យ​នៅ​ដោយ​ឡែកក្នុង​ទីក្រុង​ហូជីមីញ ក្រោយ​ពី​រកឃើញ Covid-19 នៅ​លើ​ខ្លួន​បុរស​ជនជាតិជប៉ុនម្នាក់

ស្ថានឯកអគ្គរាជទូតកម្ពុជា​ប្រចាំ​ប្រទេស​ជប៉ុន​បាន​ឲ្យដឹងថា មនុស្ស​៥១នាក់ រួម​ទាំង​បុគ្គលិក​បម្រើ​លើ​យន្ត​ហោះ ដែលធ្វើដំណើរ​មក​ពី​ខេត្ត​សៀមរាប​ជាមួយ​បុរស​ជនជាតិ​ជប៉ុនម្នាក់ ត្រូវ​បាន​គេ​ដាក់​ឲ្យ​ស្ថិត​ដោយ​ឡែក​នៅទីក្រុង​ហូជីមិញ ក្រោយ​ពីបុរស​ជនជាតិជប៉ុននោះ ត្រូវ​គេ​រកឃើញ​មាន​ផ្ទុកវីរុស ខូវីដ-១៩ កាលពី​ថ្ងៃទី១៤ មីនា ម្សិលមិញនៅ​អាកាស​យានដ្ឋាន Chubu នៃទីក្រុង Nagoya ប្រទេស​ជប៉ុន។

តាម​ការ​បញ្ជាក់របស់ស្ថានឯកអគ្គរាជទូត​កម្ពុជា​ថា បុរស​ជនជាតិ​ជប៉ុន​រូប​នោះ​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​កម្ពុជា​កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ​២០២០ ឆ្លង​កាត់​វៀតណាម ហើយ​បាន​ធ្វើដំណើរ​ទៅ​ហ្វីលីពីន​នៅ​ថ្ងៃទី២១ ខែកុម្ភៈ ហើយ​នៅ​ថ្ងៃនោះ​គាត់​បញ្ជាក់ថា មិនសូវ​ស្រួលខ្លួន។

បុរស​ជនជាតិ​ជប៉ុន​រូប​នោះ​បាន​ត្រឡប់​មក​កម្ពុជា​នៅ​ថ្ងៃទី២៨ ខែកុម្ភៈ ហើយ​នៅ​ថ្ងៃទី៣ ខែមីនា បាន​ទៅ​ពេទ្យ ក្រោយ​មាន​អាការៈពិបាក​ដក​ដង្ហើម។ បន្ទាប់​មក​បុរស​រូបនោះ ក៏​បាន​ចាកចេញ​ពី​អាកាស​យានដ្ឋាន​សៀមរាប​នៅ​វេលាម៉ោង​ ៨ និង​៥៧នាទីយប់​ថ្ងៃទី៣ ខែមីនា តាមជើងហោះហើរ VN814 កៅអី 33D ទៅអាកាសយានដ្ឋាន Tan Son Nhat ទីក្រុង​ហូជីមិញ រួច​ប្តូរ​ជើង​ហោះហើរ VN340 កៅអី 2C មកទីក្រុង Nagoya៕

ពាក្យទាក់ទង