ចិន​សម្រេច​ហាម​ឃាត់​ការ​ធ្វើ​ពាណិ​ជ្ជកម្ម និង​ជួញ​ដូរ​សត្វ​ព្រៃ ហើយ​​អ្នក​​បរិភោគ​​សត្វ​ព្រៃ​អាច​នឹង​​មាន​​ទោស

ចិន៖ គណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនចិន (NPC) បានអនុម័តសេចក្តីសម្រេចមួយ ដោយ​ហាមឃាត់យ៉ាងហ្មត់ចត់នូវការធ្វើពាណិជ្ជកម្មសត្វព្រៃខុសច្បាប់ និងលុបបំបាត់ការប្រើប្រាស់សត្វព្រៃដើម្បីការពារជីវិត និងសុខភាពប្រជាជន។

សកម្មភាពនេះ មានគោលបំណងការពារសន្តិសុខជីវសាស្ត្រ និងអេកូឡូស៊ី ព្រមទាំងការពារហានិភ័យសុខភាពសាធារណៈជាចម្បង ក្នុងចំណោមគោលបំណងផ្សេងៗទៀត ។ ជនទាំងឡាយណាដែលរំលោភលើច្បាប់ស្តីពីការការពារសត្វព្រៃ, ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធដទៃទៀត រួមទាំងការបរបាញ់, ការដឹកជញ្ជូន ឬការបរិភោគសត្វព្រៃនោះ នឹងត្រូវទទួលទណ្ឌកម្មធ្ងន់ធ្ងរ ដោយផ្អែកលើច្បាប់ និងបទបញ្ជាដែលបានចែង ដែលយោងទៅតាមសេចក្តីសំរេច ។

សូមបញ្ជាក់ថា សេចក្តីសម្រេចខាងលើនេះ ត្រូវបានបង្កើតឡើងស្របពេលដែលតួលេខសរុបនៃអ្នកស្លាប់ដោយសារមេរោគឆ្លង COVID-19 បានកើនឡើងដល់២.៩៨៤នាក់ ខណ:ចំនួនសរុបនៃអ្នកឆ្លងក៏បានកើនឡើងដល់៨ម៉ឺន៤០០នាក់ផងដែរ ។ គណៈកម្មការសុខាភិបាលចិន បានអោយដឹងទៀតថា អ្នកជំងឺសរុបចំនួន៤ម៉ឺន៩ពាន់៨៥៦នាក់ បានចាកចេញពីមន្ទីរពេទ្យនៅទូទាំងប្រទេសចិន ជាពិសេសខេត្តហ៊ូប៉ី ៕

ប្រភព CCTV

ពាក្យទាក់ទង

png