សមត្ថកិច្ច​ បញ្ជូន​ខ្លួន​មន្ត្រី​យោធា​ម្នាក់​ ទៅ​តុលាការ​ពាក់ព័ន្ធ​ករណី​រំលោភ​សេពសន្ថវៈ​


(ភ្នំពេញ​)៖ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​ដូនពេញ​ នៅ​ថ្ងៃ​ទី​០៤ ខែមីនា​ ឆ្នាំ​២០២០ នេះ​បានបញ្ជូន​ខ្លួន​មន្ត្រី​យោធា​ម្នាក់​ ទៅ​កាន់​សា​លាដំបូង​រាជធានីភ្នំ​ពេញ​ ពាក់ព័ន្ធ​បទល្មើស​រំលោភ​សេពសន្ថវៈ។ 

បើ​តាមប្រភព​ពីមន្ត្រី​នគរបាល​ខណ្ឌ​ដូនពេញ​ បានឲ្យដឹង​ថា​ ជនសង្ស័យ​មាន​ឈ្មោះ​ ឆេង​ ប៊ុណ្ណា​ហៅ​ ឆេង​ ប៊ុន​ ភេទប្រុស​ អាយុ​ ៣២ឆ្នាំ​ មុខរបរ​ មន្ត្រី​យោធា​ មាន​ស្រុកកំណើត​នៅភូមិ​តា​ជ័យ​ ឃុំ​ជ្រៃ​លាស់​  ស្រុក​ពញាឮ​ ខេត្ត​កណ្តាល​ បច្ចុប្បន្ន​រស់​នៅ​ផ្ទះលេខ​៧៨E0 ផ្លូវ​៥៣ ក្រុម​៥ ភូមិ​១សង្កាត់​ផ្សារថ្មី​ទី​១ ខណ្ឌ​ដូនពេញ​ រាជធានីភ្នំ​ពេញ។ 

ប្រភព​ដដែល​បញ្ជាក់​ថា​ ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ ឃាត់ខ្លួន​កាល​ពី​ថ្ងៃ​ទី​០១ ខែមីនា​ឆ្នាំ​២០២០ ពាក់ព័ន្ធ​បទល្មើស​ រំលោភ​សេពសន្ថវៈ។

សូមជម្រាប​ជូន​ថា​ ជនសង្ស័យ​ឈ្មោះ​ ឆេង​ ប៊ុណ្ណា​ ហៅ​ ឆេង​ ប៊ុន​ ត្រូវ​គេរាយការណ៍​ថា​ មាន​ខ្នងបង្អែក​ជា​អ្នក​មានអំណាច​ ដូច្នេះ​ជនសង្ស័យ​រូបនេះ​ ត្រូវ​បានបញ្ជូន​ទៅ​កាន់​សា​លាដំបូង​រាជធានីភ្នំ​ពេញ​ ដោយ​មិនចាំបាច់​ដាក់ខ្នោះ​ដៃ​ និង​អនុញ្ញាតិ​ឲ្យ​ពាក់កាត​ភ្ញៀវ​ចូលតុលាការ​ ជំនួស​ឲ្យ​ការ​បណ្តើរ​ទាំង​ដៃជាប់ខ្នោះ​ចូលតុលាការ​ដូច​ជនសង្ស័យ​ផ្សេង​ៗនោះ​ទេ។

ប្រភព​ពីសមត្ថកិច្ច​ ជនសង្ស័យ​ឈ្មោះ​ ឆេង​ ប៊ុណ្ណា​ ហៅ​ ឆេង​ ប៊ុន​ កំពុង​ស្ថិត​ក្រោម​ចំណាត់ការ​របស់​លោក​ព្រះរាជអាជ្ញា​រង​ សំ​ម​ ឬ​ទ្ធីវាសនា​ តំណាង​អយ្យការ​អមសាលាដំបូង​រាជធានីភ្នំ​ពេញ។

ប្រភព​ក្រៅ​ផ្លូវ​ការ​ បានបង្ហើប​ថា​ ករណី​នេះ​ក៏​កំពុង​មាន​ក្រុម​អ្នក​រត់ការ​ឲ្យ​មាន​ការ​ដោះ​លែង​ជនសង្ស័យ​ឈ្មោះ។ឆេង​ ប៊ុណ្ណា​ ហៅ​ ឆេង​ ប៊ុន​ ឲ្យ​មាន​សេរីភាព​វិញ​ផងដែរ។

មហា​ជនកំពុង​រង​ចាំ​មើល​ថា​ តើ​ជនសង្ស័យ​ឈ្មោះ​ ឆេង​ ប៊ុណ្ណា​ ហៅ​ ឆេង​ ប៊ុន​ អាច​នឹងត្រូវ​តុលាការ​ចាត់ការ​តាមច្បាប់​ ឬត្រូវ​ដោះ​លែង​តាម​ព័ត៌មាន​ចចាមអារ៉ាម​ ដែល​អះអាង​ថា​ មាន​អ្នក​រត់ការ​ជួយ​? (ANN007) 

សមត្ថកិច្ច​ បញ្ជូន​ខ្លួន​មន្ត្រី​យោធា​ម្នាក់​ ទៅ​តុលាការ​ពាក់ព័ន្ធ​ករណី​រំលោភ​សេពសន្ថវៈ​
សមត្ថកិច្ច​ បញ្ជូន​ខ្លួន​មន្ត្រី​យោធា​ម្នាក់​ ទៅ​តុលាការ​ពាក់ព័ន្ធ​ករណី​រំលោភ​សេពសន្ថវៈ​


ពាក្យទាក់ទង

png