នាយករដ្ឋមន្ត្រី ប្រាប់កម្លាំងប្រដាប់អាវុធ ឲ្យបោះចោលងារជាឧកញ៉ា បើចង់បន្តតួនាទី

ទំហំអក្សរ៖

(ភ្នំពេញ)៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការកណ្តាល របស់គណបក្សប្រជាជនកម្ពុជា ឯកោះពេជ្រ នាព្រឹកថ្ងៃទី២២ សីហា នេះ បានប្រាប់ទៅកងកម្លាំងប្រដាប់អាវុធ ដែលមានទាហាន នគរបាល និងកងរាជអាវុធហត្ថ ឲ្យទម្លាក់ចោលងារជាឧញ៉ា បើសិនជាពួកគេ​ចង់បន្តតួនាទី នៅក្នុងកងកម្លាំងប្រដាប់អាវុធ។

លោក ឈឹម ផលវរុណ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានថ្លែងប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មានថា

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យកងកម្លាំងប្រដាប់អាវុធណា ដែលមានងារជា «ឧកញ៉ា» ធ្វើការជ្រើសរើសជាបន្ទាន់ ថាតើត្រូវយកងារ «ឧកញ៉ា» ឬយកតួនាទីជាកងកម្លាំងប្រដាប់អាវុធ ដែលខ្លួនកំពុងបំពេញការងារតទៅទៀត។

បើតាមអ្នកនាំពាក្យរូបនេះថា «នេះជាការបញ្ជាក់អំពីភាពម៉ឺងម៉ាត់ គឺសម្តេចបានបញ្ជាពីកន្លែងប្រជុំព្រឹកមិញនេះតែម្តង គឺលែងឱ្យមានភាព ជាន់គ្នារវាង ងារ «ឧកញ៉ា» និងឋានន្តរស័ក្តិ ឧត្តមសេនីយ៍ វរសេនីយ៍ ក្នុងក្របខណ្ឌប្រដាប់អាវុធ មានដូចជាប៉ូលិស ទាហាន និងកងរាជអាវុធហត្ថទៀតទេ គឺសាម៉ីខ្លួនត្រូវសម្រេចជ្រើសរើស យកមួយ អត់មួយ»៕

នាយករដ្ឋមន្ត្រី ប្រាប់កម្លាំងប្រដាប់អាវុធ ឲ្យបោះចោលងារជាឧកញ៉ា បើចង់បន្តតួនាទី នាយករដ្ឋមន្ត្រី ប្រាប់កម្លាំងប្រដាប់អាវុធ ឲ្យបោះចោលងារជាឧកញ៉ា បើចង់បន្តតួនាទី នាយករដ្ឋមន្ត្រី ប្រាប់កម្លាំងប្រដាប់អាវុធ ឲ្យបោះចោលងារជាឧកញ៉ា បើចង់បន្តតួនាទី នាយករដ្ឋមន្ត្រី ប្រាប់កម្លាំងប្រដាប់អាវុធ ឲ្យបោះចោលងារជាឧកញ៉ា បើចង់បន្តតួនាទី