នៅ​ខេត្ត​កណ្តាល ទៅ​កាច់​ក​ម៉ូតូ​ដល់​បាត់ដំបង តែ​រត់​អត់​រួច​ត្រូវ​សមត្ថកិច្ច​ក្របួច​ជាប់​

ខេត្ត​បាត់ដំបង៖ ជនសង្ស័យ​ជា​មុខសញ្ញា​(កាច់​សោ​រ​ម៉ូតូ​)ម្នាក់​ត្រូវ​បាន​កម្លាំង​ក្រុម​អន្តរាគមន៍​បង្ការ​បង្ក្រាប​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ឃាត់ខ្លួន ក្រោយ​ពី​ធ្វើសកម្មភាព​កាច់​សោ​រ​យកម៉ូតូ​បានសម្រេច។

លោក​វរសេនីយ៍ទោ ឈឿង គឹមសុង ប្រធាន​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​បានឲ្យដឹង​ថា ក្រោយ​ទទួល​បានសេចក្តី​រាយការណ៍​ជុំវិញ​ពាក់ព័ន្ធ​ទៅ​នឹងករណី​អំពើ​លួច​កាច់​សោ​រ​ម៉ូតូ ភ្លាម​នោះ ពោលគឺ​នៅ​វេលាម៉ោង​១៥និង​៣០នាទី ថ្ងៃ​ទី​០២ ខែមីនា ឆ្នាំ​២០២០ លោក​បានដឹក​នាំ​កម្លាំង​ចុះធ្វើ​ការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់ការឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់។

ជនសង្ស័យ​ត្រូវ​បានឃាត់ខ្លួន ឈ្មោះ ផុន សុភា ហៅ​ភា ភេទប្រុស អាយុ ២៦ឆ​្នាំមាន​ទី​លំនៅភូមិ​ត្នោត​ជុំ ឃុំ​កោះ ស្រុក​ពញាឮ ខេត្ត​កណ្ដាល បាន​ធ្វើសកម្មភាព​កាច់​សោ​រ​យកម៉ូតូ​នៅ​ចំណុច​ក្នុង​ផ្ទះសំណាក់​យីហោ ប៊ែមប៊ូ ស្ថិត​ក្នុង​ភូមិ​ចំ​ការ​ឬ​ស​្សី សង្កាត់​ព្រែក​ព្រះ​ស្ដេច ក្រុង​បាត់ដំបង ។

បច្ចុប្បន្ន​ជនសង្ស័យ​រួម​និង​វត្ថុ​តាង ត្រូវ​បានសមត្ថកិច្ច​ការិយាល័យ​ជំនាញ​រៀបចំ​ក៏​សាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​បន្តតាម​នីតិវិធី​៕

ដោយ៖ រៀម សាលី​

ពាក្យទាក់ទង