លោកឧកញ៉ា វណ្ណ សុខហេង រំពឹងថា ក្រោយ​បញ្ហា​ជំងឺ​ផ្លូវ​ដង្ហើម​ថ្មី​ត្រូវ​បាន​ដោះ​ស្រាយ ខេត្ត​ព្រះសីហនុ​នឹង​មាន​ពន្លឺ​នៃ​ការ​វិនិយោគឡើងវិញ

ខេត្តព្រះសីហនុ៖ ថ្លែង​ក្នុង​ឱកាស​សន្និបាតបូកសរុប​ការងារ​ឆ្នាំ​២០១៩ និង​លើកទិស​ដៅ​ការងារ​ឆ្នាំ​២០២០ ដែល​ត្រូវ​ធ្វើ​ឡើង​កាលពី​រសៀ​ល​ថ្ងៃទី២ មីនា ម្សិលមិញ លោក​ឧកញ៉ា វណ្ណ សុខហេង ប្រធាន​សភាពាណិជ្ជកម្ម​ខេត្ត​ព្រះសីហនុ បាន​សម្តែង​ក្តី​រំពឹងថា ក្រោយ​បញ្ចប់​នូវ​បញ្ហា​ជំងឺ​ផ្លូវ​ដង្ហើមថ្មី និង​ការ​សាងសង់​ហេដ្ឋា​រចនាសម្ព័ន្ធ​ត្រូវ​ធ្វើ​រួច​រាល់ ខេត្ត​ព្រះសីហនុ​នឹង​មាន​ពន្លឺ​ នៃ​ការ​វិនិយោគ​សារជាថ្មី។

លោកថា ខេត្តព្រះសីហនុ​បាន​ប្រែប្រួល​ស្ថានភាព​យ៉ាង​ខ្លាំង​ក្នុង​ពេល​កន្លងមក​នេះ ដោយ​ទី១ គឺការសម្រេចបិទ Casino Online ដែលនាំឲ្យ​បាត់ការវិនិយោគយ៉ាងច្រើន និងទី២ គឺការផ្ទុះឡើងនូវជំងឺផ្លូវដង្ហើមថ្មី Covid-19 ដែលធ្វើឱ្យបាត់ទាំងភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគ ។

យ៉ាងណាក៏ដោយ លោក​សង្ឃឹមថា ក្រោយពេលបញ្ហាជំងឺផ្លូវដង្ហើមថ្មីត្រូវបានដោះស្រាយ បញ្ហាផ្លូវក្នុងខេត្តព្រះសីហនុក៏បានកសាងរួចរាល់ នោះទំព័រថ្មីនៃខេត្តព្រះសីហនុ​ក៏ចាប់ផ្តើមមានពន្លឺឡើងវិញ ហើយទន្ទឹមនឹងនេះដែរក្នុងកំឡុងពេលនេះ សភាពាណិជ្ជកម្មខេត្តព្រះសីហនុ​ក៏ត្រូវធ្វើការឲ្យ​កាន់តែសកម្ម ដើម្បីធានាឲ្យ​បានក្រោយពេលហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តបានស្អាត វិស័យឯកជនអាចរកស៊ីបានប្រើសើរឡើងវិញ ដូច្នេះ​លោក​សូមស្នើដល់សមាជិកទាំងអស់ បើកបេះដូងឲ្យ​ទូលាយ ពិភាក្សាគ្នាថា តើសភាពាណិជ្ជកម្មត្រូវធ្វើអ្វីខ្លះនៅថ្ងៃខាងមុខ ដើម្បីឲ្យអាជីវកម្មគ្រប់ប្រភេទក្នុងខេត្តអាចរីកចម្រើនបាន, ជាមួយគ្នាត្រូវធ្វើយ៉ាងណាដើម្បីទាក់ទាញអ្នកវិនិយោគឲ្យ​មកវិនិយោគក្នុងខេត្តព្រះសីហនុ​ ឲ្យ​កាន់តែច្រើនថែមទៀត៕

ដោយ៖ កុប ហ្វារីត

ពាក្យទាក់ទង

png