សមាជិកក្រុមប្រឹក្សាផ្ដល់យោបល់មេដឹកនាំកំពូលអ៊ីរ៉ង់ ស្លាប់ដោយសារ Covid-19


សមាជិកម្នាក់ នៃក្រុមប្រឹក្សាផ្ដល់យោបល់ដល់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ បានស្លាប់កាលពី​ថ្ងៃទី២ មីនា ម្សិលមិញ នៅ​មន្ទីរពេទ្យ​ភាគ​ខាង​ជើង​ទីក្រុង​តេអ៊ីរ៉ង់ដោយសារជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មី Covid-19។

ទូរទស្សន៍របស់រដ្ឋ (អ៊ីរ៉ង់) បានផ្សាយថា លោក Mohammad Mirmohammadi អាយុ៧១ឆ្នាំ បានក្លាយជាមន្រ្ដីជាន់ខ្ពស់របស់អ៊ីរ៉ង់ ដំបូងបង្អស់ បានស្លាប់ដោយសារជំងឺដ៏កាចសាហាវនេះ។​ អាជ្ញាធរអ៊ីរ៉ង់ បានប្រកាសថា វីរុសនេះ​បានសម្លាប់ពលរដ្ឋអ៊ីរ៉ង់ ចំនួន៦៦នាក់ និងមានអ្នកឆ្លងចំនួន១៥០១នាក់។

យោងតាមសារព័ត៌មានអារ៉ាប់ បានផ្សាយ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ថា សមាជិកក្រុមប្រឹក្សាផ្ដល់យោបល់ចំនួន៤៥នាក់ និងលោកប្រធានាធិបតីអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ បានចាប់ដៃជាមួយនឹងលោក Mohammad Mirmohammadi​ ។ ករណីនេះធ្វើឲ្យគេសង័្សយថា មន្រ្ដីជាន់ខ្ពស់អ៊ីរ៉ង់ ជាច្រើនរូបអាចនឹងឆ្លងនូវវីរុសនេះ។

គួរ​បញ្ជាក់ដែរថា កន្លងមក អនុប្រធានាធិបតីអ៊ីរ៉ង់ និងមន្រ្ដី​រដ្ឋាភិបាលជាច្រើននាក់ទៀត ក៏បានឆ្លងវីរុសនេះផងដែរ៕

សមាជិកក្រុមប្រឹក្សាផ្ដល់យោបល់មេដឹកនាំកំពូលអ៊ីរ៉ង់ ស្លាប់ដោយសារ Covid-19


ពាក្យទាក់ទង

png