អគ្គនាយកដ្ឋាន​ពន្ធដារ រំលឹកម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ជាថ្មីពី​ការ​លើកលែងបង់ពន្ធ៤ខែ តែត្រូវដាក់លិខិតប្រកាសជាធម្មតា

ខេត្តសៀមរាប៖ បន្ទាប់ពីមានសេចក្តីប្រកាសដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ស្តីពីការដាក់ចេញនូវវិធានការដើម្បីជួយដល់វិស័យ ទេសចរណ៍ ដោយការលើកលែងមិនយកពន្ធផ្ទះសំណាក់ និងសណ្ឋគាររយៈពេល៤ខែ ចាប់ពីខែកុម្ភៈ ដល់ខែឧសភា ឆ្នាំ២០២០នេះ នៅ​ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ម្សិលមិញ អគ្គនាកដ្ឋានពន្ធដារបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ​ទៅ​ដល់​ម្ចាស់​ផ្ទះសំណាក់ និង​សណ្ឋាគារ​ទាំងអស់​ ក្រោមអធិបតី់ភាព លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកដ្ឋានពន្ធដារ និង លោក ទៀ សីហា អភិបាលខេត្តសៀមរាប។

បើតាម​ការ​លើក​ឡើង​របស់​លោក គង់ វិបុល ការមិនយកពន្ធនេះ គឺដើម្បីជួយកាត់បន្ថយផលប៉ះពាល់នៃស្ថានភាពជម្ងឺឆ្លង Covid-19 ដែលធ្វើឲ្យភ្ញៀវទេសចរចិនធ្លាក់ចុះយ៉ាងខ្លាំង ។ យ៉ាងណាក៏ដោយ បើទោះជាមានការលើកលែងនេះក៏ដោយ ក៏ប៉ុន្តែម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់ ចាំបាច់ត្រូវបំពេញកាតព្វកិច្ចរបស់ខ្លួន ដាក់លិខិតប្រកាសពន្ធ ដូចដែលធ្លាប់បានអនុវត្តកន្លងមក។

ការបំពេញកាតព្វកិច្ចរបស់ម្ចាស់ផ្ទះសំណាក់ សណ្ឋាគារ លើការដាក់លិខិតប្រកាសពន្ធ គឺជាវិធានការប្រមូលទិន្នន័យរបស់អគ្គនាយកដ្ឋានពន្ធដារ ដែលជាសេនាធិការជំនាញរបស់រដ្ឋ ក្នុងការលើកបង្ហាញឲ្យដឹងថា តើរដ្ឋត្រូវបានចំណាយថវិកាក្នុងទំហំប៉ុនណា លើការលើកលែងពន្ធរយៈពេល៤ខែនេះ។

ការលើកលែងពន្ធនេះ ក៏ជាគោលបំណងរបស់រាជរដ្ឋាភិបាល ក្នុងការជួយឲ្យវិស័យទេសចរណ៍នៅខេត្តសៀមរាប បន្តនិរន្តរភាពរបស់ខ្លួន និងជាឱកាសនៃការដាក់ចេញតម្លៃសេវាកម្មទាក់ទាញភ្ញៀវទេសចរផងដែរ៕

ដោយ៖ តាំង ហូ

ពាក្យទាក់ទង

png