ទាល់តែឡានបែកកង់ ទើបដឹងថា ឡាននគរបាល​ដឹកឈើខុសច្បាប់


ខេត្តសៀមរាប៖ យោង​តាម​របាយការណ៍​សមត្ថកិច្ច​បាន​ឲ្យដឹងថា កាលពី​រសៀល​ថ្ងៃទី១ ខែមីនា កន្លងទៅនេះ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសៀមរាប សហការជាមួយរដ្ឋបាលព្រៃឈេី បានធ្វើ​ការ​ឃាត់រថយន្តនគរបាលដឹកឈេីចំនួន២២៣ដុំ ក្រោយ​ពី​រថយន្តនោះ​បាន​​បែកកង់មុខឈប់ដោះដូរកង់នៅ​ស្រុក​ស្វាយលើ។

សមត្ថកិច្ចថា រថយន្តនគរបាលដឹកឈេីនោះ ជាប្រភេទហុីយ៉ានដាយ ពណ៍ត្រេអុី ពាក់ស្លាកលេខនគរបាល ៣.០៧៥៩ បានធ្វើដំណើរ​ចេញពីខេត្តព្រះវិហារ ក្នុង​គោលបំណងទៅភ្នំពេញ ដោយ​មានផ្ទុកឈេីផ្ចឹកលេខមួយចំនួន២២៣ដុំ ស្មេី ៥.៥៧ម៉ែត្រគូប។

មន្រ្តីនគរបាល២រូបដែលយករថយន្តអង្គភាពមកដឹកឈេីល្មេីសច្បាប់នេះ បាននិយាយថា ខ្លួនពិតជាបានសុីឈ្នួលដឹកឈេីឲ្យគេមែន ប៉ុន្តែមិនពាក់ព័ន្ធជាមួយមេអង្គភាព ឬមេនគរបាលខេត្តព្រះវិហារឡេីយ។

យ៉ាងណាក៏ដោយ មន្ត្រីនគរបាលដែលប្រព្រឹត្តល្មើសនោះ ត្រូវ​បាន​ប្រគល់ឲ្យអង្គភាពបន្តនិតិវិធី ដោយ​ឡែក​ចំពោះមធ្យោបាយដឹកបទល្មេីសឈេី ត្រូវ​ពិន័យជាអន្តរកាល៕

ដោយ៖ តាំង ហូ

ទាល់តែឡានបែកកង់ ទើបដឹងថា ឡាននគរបាល​ដឹកឈើខុសច្បាប់
ទាល់តែឡានបែកកង់ ទើបដឹងថា ឡាននគរបាល​ដឹកឈើខុសច្បាប់
ទាល់តែឡានបែកកង់ ទើបដឹងថា ឡាននគរបាល​ដឹកឈើខុសច្បាប់
ទាល់តែឡានបែកកង់ ទើបដឹងថា ឡាននគរបាល​ដឹកឈើខុសច្បាប់


ពាក្យទាក់ទង

png