ដើម​ខែមីនា​នេះ តម្លៃ​ប្រេងសាំង​ធ្លាក់មក​ត្រឹម ៣៤៥០រៀល​ក្នុង​មួយ​លីត្រ


រាជធានីភ្នំពេញ៖ យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​ពាណិជ្ជកម្ម ដែល​ចេញផ្សាយ​នៅ​ថ្ងៃនេះ​បាន​ឲ្យដឹងថា តម្លៃ​ប្រេងសាំង​ត្រូវ​លក់រាយ​តាម​ស្ថានីយ៍ ដែល​ត្រូវអនុវត្ត​ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ​២០២០ គឺធ្លាក់ចុះ​មក​នៅ​ត្រឹម​៣៤៥០រៀល​ក្នុង​មួយ​លីត្រ។ ដោយ​ឡែក​ប្រេង​ម៉ាស៊ូត តម្លៃ​ត្រឹម ៣១៥០រៀល​ក្នុង​មួយ​លីត្រ។

តម្លៃ​ប្រេង​ដែល​ត្រូវ​បាន​កំណត់​រយៈ​ពេល​ពីរ​សប្តាហ៍​ម្តងនេះ បើ​ប្រៀប​នឹង​តម្លៃដែល​ដាក់​ចេញ​កាលពី​ពាក់​កណ្តាល​ខែកុម្ភៈ ឃើញថា តម្លៃ​ប្រេង​បាន​ធ្លាក់​ថ្លៃ​៥០រៀល៕

ដើម​ខែមីនា​នេះ តម្លៃ​ប្រេងសាំង​ធ្លាក់មក​ត្រឹម ៣៤៥០រៀល​ក្នុង​មួយ​លីត្រ
ដើម​ខែមីនា​នេះ តម្លៃ​ប្រេងសាំង​ធ្លាក់មក​ត្រឹម ៣៤៥០រៀល​ក្នុង​មួយ​លីត្រ


ពាក្យទាក់ទង

png