សម្តេចតេជោ​អំពាវនាវ​ដល់ពលរដ្ឋ​ខ្មែរ​ដែល​តែង​ទៅ​កម្សាន្ត​នៅ​ក្រៅ​ប្រទេស​ សូម​មក​កម្សាន្ត​នៅ​ក្នុង​ស្រុកវិញ


រាជធានីភ្នំពេញ៖ ក្នុង​ឱកាស​ពិធី​ចែកសញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យអាស៊ីអឺរ៉ុប​នៅព្រឹកមិញ​នេះ សម្តេ​ច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា​ បានធ្វើ​ការ​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា​ទាំង​ជាង​១លាន​នាក់ ដែល​តែង​ធ្វើដំណើរ​កម្សាន្ត​ទៅ​ក្រៅ​ប្រទេស សូម​បង្វែ​មក​ដើរ​កម្សាន្ត​នៅ​ក្នុង​ស្រុកវិញ ខណៈ​ដែល​ពិភពលោក​ទាំង​មូល​កំពុង​ជួប​នូវ​វិបត្តិ​សេដ្ឋកិច្ច ដោយ​សារ​វីរុស Covid-19។

សម្តេចតេជោមាន​ប្រសាសន៍ថា បងប្អូន​ពលរដ្ឋ​ខ្មែរ​ទាំង​ជាង​១លាន​នាក់ ដែល​តែង​ធ្វើដំណើរ​ទៅ​កម្សាន្ត​នៅ​ក្រៅ​ប្រទេស​ សូម​បង្វែ​ការ​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​ក្នុង​ប្រទេស​កម្ពុជាវិញ ខណៈទេសចរនៃ​ប្រទេស​ដទៃ ក៏​បាន​ផ្អាក​ការ​ធ្វើ​ដំណើរ​កម្សាន្ត​ក្រៅ​ប្រទេស​ផងដែរ។

ជាមួយ​គ្នា​នេះ សម្តេច​តេជោ​ក៏​អំពាវនាវ​ដល់​ម្ចាស់​ផ្ទះសំណាក់ សណ្ឋាគារ ទាំងអស់ គួរ​តែ​មាន​ការ​បញ្ចុះ​តម្លៃសម្រាប់​អ្នក​ទេសចរ​ក្នុង​ស្រុក ​​, ហើយ​អ្នកទេសចរ​ក្នុង​ស្រុក ក៏​គួរ​តែ​ប្រើ​មគ្គុទេស​ទេសចរណ៍ ដើម្បី​ជួយ​ដល់មគ្គុទេស​ទាំងនោះ ខណៈបច្ចុប្បន្ន​ពុំ​សូវ​មាន​ភ្ញៀវទេសចរ​បរទេស​មក​កម្សាន្ត​នៅ​ក្នុង​ប្រទេស​យើងផងនោះ៕

សម្តេចតេជោ​អំពាវនាវ​ដល់ពលរដ្ឋ​ខ្មែរ​ដែល​តែង​ទៅ​កម្សាន្ត​នៅ​ក្រៅ​ប្រទេស​ សូម​មក​កម្សាន្ត​នៅ​ក្នុង​ស្រុកវិញ


ពាក្យទាក់ទង