ក្រសួងព័ត៌មាន​អំពាវនាវឲ្យ​សមត្ថកិច្ច​ចាត់វិធានការ​បន្ទាន់​ចំពោះគណនី facebook ចំនួន៧ ដែល​ផ្សាយ​ព័ត៌មាន​មិន​ពិត​ពី Covid-19

រាជធានីភ្នំពេញ៖ អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោត​ទស្សន៍ នៃ​ក្រសួង​ព័ត៌មាន កាលពីថ្ងៃទី១ ខែមីនា ម្សិលមិញ​នេះ បាន​បង្ហាញ​គណនី​ facebook ចំនួន៧ និងអំពាវនាវ​ដល់​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់​ចាត់វិធានការ​ជា​បន្ទាន់​ជា​បន្ទាន់ ក្រោយ​ពី​គណនី facebook ​នេះ បាន​ផ្សាយ​ព័ត៌មាន​មិន​ពិត ពាក់ព័ន្ធ​ថា​មាន​ជន​បរទេស​ឆ្លង​ជំងឺ​ផ្លូវ​ដង្ហើម កូរ៉ូណាថ្មី Covid-19 បណ្តាល​ឲ្យ​ស្លាប់។

ជាមួយ​គ្នា​នេះ អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍ ក៏​បាន​បញ្ជាក់ថា ការ​ផ្សាយ​ព័ត៌មាននេះ គឺ​មិន​ពិត​ឡើយ ដោយ​សូម​ឲ្យ​សាធារណជន​កុំ​មាន​ការ​ភាន់​ច្រឡំ និង​សូម​បញ្ឈប់​ការ​ចែក​រំលែក​បន្ត (Share) រាល់ព័ត៌មាន​មិន​ពិត​ទាំង​នេះ ព្រោះ​អាច​នឹង​ប្រឈម​ចំពោះ​មុខ​ច្បាប់៕