យុវជន​ប្រតិកម្ម​រហ័ស​ក្រុង​សៀមរាប ច្រាន​ចោល​ព័ត៌មាន​ដែលថា មន្រ្តី​ប៉ូលិស​ម្នាក់​បាន​ស្លាប់​នៅ​សៀមរាប ដោយ​សារ​ជំងឺ​រលាក​សួតប្រភេទថ្មី

ខេត្តសៀមរាប៖ ក្រុម​យុវជន​ប្រតិកម្ម​រហ័ស​ នៃ​រដ្ឋបាល​ក្រុង​សៀមរាប កាលពីថ្ងៃម្សិលមិញ​នេះ បាន​ប្រកាស​ច្រាន​ចោលនូវ​ការ​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​បណ្តាញ​សង្គម ដោយ​ថា មាន​មន្រ្តីនគរបាល​ប៉ុស្តិ៍រដ្ឋបាល​សង្កាត់ស្លក្រាមម្នាក់​បាន​ស្លាប់​ដោយ​សារ​តែ​ជំងឺ​រលាក​សួតប្រភេទថ្មី ដែល​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ និង​បំភិត​បំភ័យ។

បើ​យោងតាមរបាយការណ៍របស់លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្លក្រាម​ ចំណុះឲ្យ​គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងសៀមរាប​ បានឲ្យ​ដឹងថា​ លោកអនុសេនីយ៍ត្រី សំ សុភា ជាមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្លក្រាម​ គឺបានទទួលមរណ:ភាព កាលពីវេលាម៉ោង២១និង៣០នាទីយប់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០កន្លងទៅ ដោយជំងឺរលាកបំពង់អាហារធ្ងន់ធ្ងរ​។ ហើយ​បច្ចុប្បន្នសពតម្កល់ទុកនៅគេហដ្ឋាននៃសពដែលមានទីតាំងស្ថិតនៅក្រោយ​ វត្តព្រះឥន្ទកោសីយ៍ ហៅ វត្តលើ ក្នុងក្រុមទី៤ ភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

ជាមួយគ្នា​នេះ​ ក្រុមការងារយុវជនប្រតិរហ័សនៃរដ្ឋបាលក្រុងសៀមរាប​ និង​ ក្រុមគ្រួសារនៃសព ក៏​បាន​ស្នើរដល់សមត្ថកិច្ច​ជំនាញ និងអង្គភាពពាក់ព័ន្ធ សូម​ជួយចាត់វិធានការចំពោះម្ចាស់ផេក និងហ្វេសប៊ុក ដែលធ្វើ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត និង​បំភិត​បំភ័យ​នេះផង៕

ដោយ៖ តាំង ហូ

png