តំបន់អភិរក្សបឹងស្នេហ៍ទួលពាន់តាឡី កំពុងទាក់ទាញភ្ញៀវទេសចរ (Video)

ខេត្តព្រៃវែង៖ ក្រោយពីមានការផ្សព្វផ្សាយតាមប្រពន្ធ័ផ្សព្វផ្សាយផ្សេងៗ បានជំរុញឲ្យ​ប្រជាពលរដ្ឋ​ជា​ច្រើនបានអញ្ជើញមកទស្សនានៅតំបន់អភិរក្សបឹងស្នេហ៍ទួលពាន់តាឡីដែលស្ថិតនៅក្នុងឃុំធាយ ស្រុកបាភ្នំខេត្តព្រៃវែងកាន់តែ​ច្រើន​ឡើង​ពីមួយ​ថ្ងៃទៅមួយ​ថ្ងៃ។

បឹងស្នេហ៍ទួលពាន់តាឡីនេះ មាន​ចម្ងាយ​ប្រមាណ២០គីឡូម៉ែត្រពីទីរួម​ខេត្ត​ព្រៃវែង ដោយ​មានទំហំដីប្រមាណជាង ៨២ ហិចតា ។ អ្វី​ដែល​ទាក់ទាញ​បំផុត​នោះ គឺមាន​សត្វបក្សីជាច្រើន​ប្រភេទ​បាន​បង្ហាញ​ខ្លួន​នៅ​បឹងមួយ​នេះ ដោយ​សត្វ​ខ្លះ​សឹង​តែ​យើង​មិន​ដែល​ស្គាល់ទៀតផង។

ជាមួយ​នឹង​ការ​អញ្ជើញ​មក​ទស្សនា​របស់​ភ្ញៀវទេសចរ​នេះ តំបន់អភិរក្សបឹងស្នេហ៍ទួលពាន់តាឡី ក៏​កំពុង​តែ​ជួយ​ផ្ដល់នូវ​សេដ្ឋកិច្ចដល់ប្រជាពលរដ្ឋក្នុងតំបន់នោះដែរ តាមរយៈការប្រកបមុខរបរលក់ដូរនូវមុខទំនិញផ្សេងៗសម្រាប់ភ្ញៀវទេសចរជាតិ។

សូមបញ្ជាក់ផងដែរថា តំបន់ទួលពាន់តាឡីនេះ កាលពីមុនមិនសូវសម្បូរសត្វប៉ុន្មាននោះទេ ដោយ​គ្រាន់តែវាចេញចូលតែមិននៅជាប់ទេ ទើបតែរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សត្វស្លាប់​ទាំងនោះ​បាននាំគ្នាមកនៅតំបន់នេះយ៉ាងច្រើនដែលបង្កើត​ជាទស្សនីយភាពដ៏ទាក់ទាញសម្រាប់​ភ្ញៀវទេសចរ ឲ្យ​មក​​ទស្សនានៅក្នុងតំបន់នោះ៕

ដោយ៖ យឺត ភារ៉ា

ពាក្យទាក់ទង

png