បុរស​ម្នាក់​ត្រូវ​ដាច់​ជើង​ម្ខាង​ដោយ​សារ​តែ​ផ្ទុះ​ធុង​ខ្យល់សម្រាប់​សប់កង់


ខេត្តព្រះវិហារ៖ បុរស​បាន​រងរបួស​ធ្ងន់​ដោយ​ដាច់​ជើង​ម្ខាង បន្ទាប់ពីធុង​សម្រាប់​សប់​កង​ម៉ូតូ​ឡាន​មួយ​បាន​ផ្ទុះ​កាលពី​ថ្ងៃទី២៧ កុម្ភៈ នៅ​ចំណុចភូមិពោធិទាប ឃុំម្លូរព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ។

បើតាមរបាយការណ៏របស់ស្នងការដ្ឋានគបាលខេត្តព្រះវិហារបានឲ្យ​ដឹងថា មូលហេតុដែល​បណ្តាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​កើត​ឡើង គឺ​បណ្តាល​មក​ពី​បញ្ចូលខ្យល់ពេញលើសចំនួនទើបបង្កឲ្យ​មានកាផ្ទុះតែម្តង។

បុរស​រងគ្រោះត្រូវ​បាន​បញ្ជាក់ថា មាន​ឈ្មោះ ទុយ​ ធារ៉ា ភេទប្រុស អាយុ36ឆ្នាំ បច្ចុប្បន្ន​ត្រូវ​បាន​គេ​ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះវិហារ៕

ដោយ៖ សួន ក្រែង

បុរស​ម្នាក់​ត្រូវ​ដាច់​ជើង​ម្ខាង​ដោយ​សារ​តែ​ផ្ទុះ​ធុង​ខ្យល់សម្រាប់​សប់កង់
បុរស​ម្នាក់​ត្រូវ​ដាច់​ជើង​ម្ខាង​ដោយ​សារ​តែ​ផ្ទុះ​ធុង​ខ្យល់សម្រាប់​សប់កង់


ពាក្យទាក់ទង