Covid-19 ឆ្លង​ដល់​មនុស្ស​ជាង​៨ម៉ឺននាក់​ហើយ​នៅទូទាំងពិភពលោក


គិតត្រឹមថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ នេះ ជំងឺរលាកសួតប្រភេទថ្មី ដែលមានឈ្មោះថា Covid-19 បានឆ្លងរាលដាល​​​ដល់​ប្រទេស​ចំនួន​៥៣ប្រទេស​ក្នុងតំបន់ និងប្រទេសជុំវិញ ដោយមនុស្សសរុប​ចំនួន ៨៣ ១០៥នាក់បាន​ឆ្លង។ 

បើយោង​តាម​របាយការណ៍ សម្រាប់​ប្រទេសចិន COVID-19​ បានឆ្លងលើមនុស្ស សរុប៧៨ ៨២៤នាក់, ស្លាប់​២ ៧៨៨នាក់ និងចាកចេញពីមន្ទីរពេទ្យ​សរុប ៣៦ ១១៧នាក់ ។ 

បន្ទាប់ពីប្រទេស​ចិន ប្រទេសកូរ៉េខាងត្បូង គឺជា​ប្រទេស​បន្ទាប់ដែលមាន​ការ​​ឆ្លង​ធ្ងន់ធ្ងរជាងគេ ដោយ​ពេលនេះ​មាន​អ្នកឆ្លងរហូតដល់ ១ ៧៦៦នាក់, ស្លាប់១៣នាក់ និងចាកចេញពីមន្ទីរពេទ្យ​២៦នាក់។  ហើយ​បើ​គិត​ទូទាំង​ពិភពលោកអ្នកឆ្លង​មេរោគ Covid-19 ​មាន ៨៣ ១០៥នាក់, បាត់បង់ជីវិត ២ ៨៥៨នាក់ និងចាកចេញពីមន្ទីរពេទ្យ​វិញ ៣៦ ៥១៤នាក់៕

Covid-19 ឆ្លង​ដល់​មនុស្ស​ជាង​៨ម៉ឺននាក់​ហើយ​នៅទូទាំងពិភពលោក


ពាក្យទាក់ទង

png