ក្រសួងទេសចរណ៍ផ្ដើម រៀបចំសន្និសីទអន្តរជាតិលើកទី១ ស្ដីពីម្ហូបអាហារកម្ពុជា

ទំហំអក្សរ៖

ភ្នំពេញ៖ក្រសួងទេសចរណ៍ សហការជាមួយអង្គការទេសចរណ៍ពិភពលោក (UNWTO) គ្រោងរៀបចំ​សន្និសីទអន្តរជាតិលើកទី១ ស្តីពីទេសចរណ៍ម្ហូបអាហារកម្ពុជា (The First International Conference on Cambodia Gastronomy and Food Tourism) នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ ស្អែកនេះ នៅសណ្ឋាគារសុខាភ្នំពេញ  ប្រយោជន៍ដើម្បីបង្ហាញដល់ភ្ញៀវជាតិ និងអន្ដរជាតិ ។

ក្រសួងទេសចរណ៍ បានឲ្យដឹងនៅក្នុងសេចក្ដីជូនដំណឹងមួយថា សន្និសីទនេះ នឹងចូលរួមលើកកម្ពស់គុណតម្លៃប្រពៃណី និងបេតិកភណ្ឌ សម្រាប់ការអភិវឌ្ឍទេសចរណ៍​ប្រកបដោយចីរភាព» មានគោលដៅផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ម្ហូបអាហារ និង​ផលិតផលខ្មែរ ឱ្យក្លាយជាផលិតផលទេសចរណ៍ប្រកបដោយភាពទាក់ទាញថែមទៀត ។

ជាមួយគ្នាព្រឹត្ដិការណ៍នេះ ក៍នឹងចូលរួមលើកកម្ពស់ម្ហូបអាហារ និងផលិតផលខ្មែរ ដែលបង្ហាញ​ពី​វប្បធម៌ និងអត្តសញ្ញាណជាតិ ទៅកាន់ពិភពលោកឱ្យបានទូលំទូលាយ ស្របតាមបរិបទ​អាស៊ាន និងពិភពលោក ៕ ann

ពាក្យទាក់ទង