ប្រមូលលុយពីអតិថិជនយកទៅចាយអស់ អត់លុយសងក្រុមហ៊ុន ចងកបញ្ចប់ជីវិតខ្លួនឯង


ខេត្តសៀមរាប៖ បុរស​ម្នាក់ដែលមាន​តួនាទីជា​អនុប្រធានសាខា​ក្រុមហ៊ុន​ធានា​រ៉ាប់រង​មួយ​នៅ​ខេត្ត​សៀមរាប បាន​សម្រេច​ចិត្ត​ចងក​សម្លាប់​ខ្លួន ក្រោយ​ពី​បាន​យក​លុយ​ប្រមូលពីអតិថិជន​ទៅ​ចាយ​អស់ ហើយ​គ្មាន​លុយ​សង​ក្រុមហ៊ុនវិញ។

សាកសព​បុរស​រូបនោះ​ត្រូវ​គេ​ប្រទះ​ឃើញ​កាលពី​វេលាម៉ោង​ប្រមាណ៧ព្រឹក ថ្ងៃទី២៧ ខែកុម្ភៈ​នេះ នៅ​ចំណុចក្រុមហ៊ុន​ក្នុង​សង្កាត់ស្លក្រាម ក្រុង​សៀមរាប ដោយ​មាន​ទាំង​សំបុត្រ​បណ្តាំ​ចុងក្រោយផង។

សាកសពត្រូវ​សមត្ថកិច្ច​បញ្ជាក់ថា មាន​ឈ្មោះ កែវ ចំណាន ភេទប្រុស អាយុ៤០ឆ្នាំ មាន​ស្រុកកំណើតនៅខេត្តព្រៃវែង។

ក្នុង​សំបុត្រ​បណ្តាំ​ចុងក្រោយ ជនរងគ្រោះ​បាន​រៀបរាប់​ថា ខ្លួន​បាន​យក​លុយ​ដែល​ប្រមូល​ពីអតិថិជន​យក​ទៅ​ចាយ​វាយ​សប្បាយ​ផ្ទាល់​ខ្លួន​អស់ ហើយ​គ្មាន​លុយ​ប្រគល់​ឲ្យ​ក្រុមហ៊ុនវិញ ដូច្នេះ​ខ្លួន​មាន​តែ​ចងក​សម្លាប់​ខ្លួនឯង ដើម្បី​បញ្ចប់​នូវ​បញ្ហា​នេះ៕

ប្រមូលលុយពីអតិថិជនយកទៅចាយអស់ អត់លុយសងក្រុមហ៊ុន ចងកបញ្ចប់ជីវិតខ្លួនឯង
ប្រមូលលុយពីអតិថិជនយកទៅចាយអស់ អត់លុយសងក្រុមហ៊ុន ចងកបញ្ចប់ជីវិតខ្លួនឯង


ពាក្យទាក់ទង

png