លោក​ព្រះរាជអាជ្ញា ខាំ សុផារី​ ប្ដេជ្ញា​សហការ​ល្អជា​មួយ​អាជ្ញាធរ​ពាក់ព័ន្ធ​ ដើម្បី​ផ្តល់​សេចក្ដីសុខ​ និង​យុត្តិធម៌​ជូន​ប្រជា​ពល​រដ្ឋ​

(ស្វាយរៀង​)៖ លោក​ខាំ សុផារី ព្រះរាជអាជ្ញា នៃ​អយ្យការ​អមសាលាដំបូង​ខេត្ត​ស្វាយរៀង​ដែល​ទើបនឹង​ទទួល​តំណែង​ថ្មី បានបង្ហាញ​ការ​ប្ដេជ្ញា​ចិត្ត គោរព​អនុវត្ត​តាម គោលនយោបាយ​របស់​រាជរដ្ឋាភិបាល ក្រោម​កា​រដឹក​នាំ​ប្រកបដោយ​គតិបណ្ឌិត​របស់ សម្ដេច​អគ្គមហាសេនា​បតី​តេជោ​ហ៊ុន សែន​, ការ​ណែនាំ​របស់ ឯកឧត្តម រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​, ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្តិ​នានា​ដែល​ពាក់ព័ន្ធ។

លោក​ព្រះរាជអាជ្ញា ថ្លែង​បែបនេះ​នៅ​ក្នុង​ពិធី​ ប្រកាស​ផ្ទេរ​ តែងតាំង​ និង​ចូលកាន់​តំណែង​ ដែល​ត្រូវ​បានរៀបចំឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ​ ឆ្នាំ​២០២០នេះ​ នាសាលា​ខេត្ត​ស្វាយរៀង។

លោក​ខាំ​ សុផារី​ សន្យា​សហការ និង​សាមគ្គី​ល្អ​ប្រសើរ​ ជា​មួយ​អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់​ជាន់ថ្នាក់​ដើម្បី​បុព្វហេតុ​ការពារ​សន្តិសុខ​ សុវត្ថិភាព​ និង​ផ្តល់​យុត្តិធម៌​ជូន​ប្រជា​ពល​រដ្ឋ​ក្នុង​ខេត្ត​ស្វាយរៀង។

នាឱកាស​នោះ​ ឯកឧត្តម​ ម៉ែន​ វិបុល​ ស្នើ​ឲ្យ​លោក​ព្រះរាជអាជ្ញា​ ដែល​ទើប​ទទួល​តំណែង​ថ្មី​សហការ​ និង​សាមគ្គី​ល្អ​ មួយ​អាជ្ញាធរ​ពាក់ព័ន្ធ​ សំ​ដៅអនុវត្ត​គោលនយោបាយ​កំណែទម្រង់​ច្បាប់​ដើម្បី​ពង្រឹង​វិស័យ​យុត្តិធម៌​ជូន​ប្រជា​ពល​រដ្ឋ។

ឯកឧត្តម​ អភិបាល​ខេត្ត​ស្វាយរៀង ក៏​បានសំណូមពរ​ឲ្យ​លោក​ព្រះរាជអាជ្ញា​ និង​ចៅក្រម ទាំងអស់​នៅ​ក្នុង​ខេត្ត​បន្តកិច្ច​ខិតខំ​ប្រឹងប្រែង​អនុវត្ត​តួនាទី​ប្រកបដោយ​វិជ្ជាជីវៈ​ និង​ការ​ទទួល​ខុសត្រូវ​ ដើម្បី​ផ្តល់​យុត្តិធម៌​ជូន​ប្រជា​ពល​រដ្ឋ​ឲ្យ​បានទាន់ពេល​វេលា។

ជា​មួយគ្នា​នោះ​ ឯកឧត្តម​ អង្គ​ វង្សវឌ្ឍា​នា​ រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​ បានលើក​ឡើងថា​ ការ​ផ្លាស់​ប្តូរ​តួនាទី​ គឺ​ជា​ការ​ផ្តល់​ឱកាស​ដល់​មន្ត្រី​អាច​ទទួល​បាន​ និង​ចែករំលែក​ចំណេះដឹង​ និង​បទពិសោធ​ន៍ថ្មី​ៗ ពុំមែន​ជា​ការ​ដាក់​ពិន័យ​នោះ​ទេ។ ដូច្នេះ​សូម​មន្ត្រី​ទាំងអស់​បន្តខិតខំ​ពង្រឹងគុណភាព​ការ​ងាររបស់​ខ្លួន​ឲ្យ​បាន​កាន់​តែល្អ​ប្រសើរឡើង ដើម្បី​ជាប្រយោជន៍​យុត្តិធម៌​ជូន​ប្រជាជន​ និង​ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ និង​វិស័យ​យុត្តិធម៌។

ឯកឧត្តម​ រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​ បានណែនាំ​ឲ្យ​ មន្ត្រី​តុលាការ​ទាំងអស់​ ចៀស​ឲ្យ​ផុត​នូវ​ អ​គិត​ទាំង​៤ គឺ​ឆន្ទាគតិ​ ទោសាគតិ​ ភយាគតិ​ មោហា​គតិ​ ក្នុង​ការ​អនុវត្ត​ការងារ​ ១ដោយ​សម្រេច​លើ​សំណុំរឿង​ទាំងឡាយ​ផ្អែក​លើច្បាប់​ជាធំ​ ប្រកបដោយ​គតិយុត្តិ​ធម៌​ មិនមែន​សម្រេច​ដោយ​ការ​អាស្រ័យ​លើ​គំនាប​ពីបុគ្គល​ ឬក្រុម​ចាត់តាំង​ណាមួយ​ឡើយ។

សូមជម្រាប​ជូន​ថា ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ​បរមនាថ នរោត្តម​ សីហនុ​មី​ ព្រះមហាក្សត្រ​នៃព្រះ​រាជាណាចក្រ​កម្ពុជា​ ត្រាស់​បង្គាប់​តែងតាំង បានចេញ​ព្រះរាជក្រឹត្យ​ចុះថ្ងៃ​ទី​២០ ខែ​កុម្ភៈ ​ឆ្នាំ​២០២០ ត្រា​ស​បង្គាប់​ តែងតាំង​ លោក​ ខាំ​ សុផារី​ វរៈ​ព្រះរាជអាជ្ញា​ថ្នាក់​លេខ​២ ជាព្រះរាជអាជ្ញា​នៃ​អយ្យការ​អមសាលាដំបូង​ខេត្ត​ស្វាយរៀង​ ជំនួស​លោក​ គង់​ ច័ន្ទ​ខេមរិទ្ធ​ ដែល​ត្រូវ​ផ្លាស់ទៅ​កាន់​តំណែង​ជាព្រះរាជអាជ្ញា​ នៃ​អយ្យការ​អមសាលាដំបូង​ខេត្ត​ប៉ៃលិន​៕(ANN007)

ពាក្យទាក់ទង